Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យជីវភាពរស់នៅរបស់អតីតយុទ្ធជន សោធននិវត្តន៍ មានជម្រកស្នាក់នៅតូចចង្អៀត​ ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ជូនគាត់ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យជីវភាពរស់នៅរបស់អតីតយុទ្ធជន សោធននិវត្តន៍ មានជម្រកស្នាក់នៅតូចចង្អៀត​ ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ជូនគាត់ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ 

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១​ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅពិនិត្យស្ថានភាព និងជីវភាពរស់នៅ របស់អតីតយុទ្ធជនសោធននិវត្តន៍ ដែលមានជម្រកស្នាក់នៅមិនសមរម្យ​និង​តូចចង្អៀត​ មានសមាជិកច្រើននាក់ក្នុងគ្រួសារ នឹងមានជីវភាពលំបាកខ្វះខាត ដែលកំពុងរស់នៅភូមិប្រាសាទ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ លោកតាពលបាលទោ ស៊ុក សាញ់ មានអាយុ ៦៨ឆ្នាំ ចូលបម្រើក្នុងជួរមន្ត្រីនគរបាលស្រុកកំពង់ស្វាយ នៅឆ្នាំ១៩៩៣ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៦ ។ លោកតា ស៊ុក សាញ់ មានភរិយាឈ្មោះ រ៉ាយ រឹម អាយុ ៦៥ ឆ្នាំ មានកូននិងចៅនៅក្នុងបន្ទកសរុបចំនួន ៨នាក់ កំពុងរស់នៅក្នុងជម្រកតូចចង្អៀត ដំបូលនិងជញ្ជាំង ប្រក់ស័ង្កសី ដោយប្រកបមុខរបរ សុំខ្ចីដីដែលនៅដីទំនេររបស់គេ ដើម្បីដាំបន្លែបង្ការលក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃ គួបផ្សំនិងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនប្រចាំខែក្នុងមួយខែ ៨៥ម៉ឺនរៀល ។

ដោយមើលឃើញពីការលំបាកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន​ និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត  តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្រេចឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដំណើរ​ការ​សាងសង់ផ្ទះថ្មីជូនគាត់ជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រួសារគាត់មាន​ជម្រកស្នាក់នៅ​ថ្មី​ បានស្នាក់នៅសមរម្យ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា៖ នៅថ្ងៃទី២១ ខែមករាឆ្នាំ ២០២៦នេះ ក្រុមជាងសំណង់នឹងចាប់ផ្ដើមដំណើរការសាងសង់ផ្ទះថ្មីជូនគាត់​ ។ ហើយនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគាត់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។

លោកតាស៊ុក​ សាញ់ និងលោកយាយរ៉ាយ រឹម រំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងគណៈកម្មាធិការសមាគមន្ត្រីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។អត្ថបទតំបន់រដ្ឋបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV