Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎លោក គង់ សំអាត ហាមមន្ត្រីប្រើអំណាចដើម្បីប្រយោជន៍បុគ្គល និងត្រូវរក្សាអាកប្បកិរិយាសេចកក្ដីថ្លៃថ្នូរពេលបំពេញការងារ

‎លោក គង់ សំអាត ហាមមន្ត្រីប្រើអំណាចដើម្បីប្រយោជន៍បុគ្គល និងត្រូវរក្សាអាកប្បកិរិយាសេចកក្ដីថ្លៃថ្នូរពេលបំពេញការងារ

‎(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាសមប្រាសាទបល្ល័ង្ក និងលោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងដឹកនាំប្រជុំប្រចាំខែជាលើកដំបូងជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធក្នុងឱកាសឆ្នាំ២០២៦ នៃរដ្ឋបាលស្រុកប្រសាទបល្ល័ង្ក។

នៅក្នុងកិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ លោកលោកស្រី អនុប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសរុបចំនួន៦៤នាក់។
‎  
‎ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ កិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។ បន្តចូលរួមឱ្យបានសកម្ម ផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀត ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តយុទ្ធនាការ ស្របតាមអភិក្រមដែលបានដាក់ចេញនាពេលកន្លងមក សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

‎លោកប្រធានគណៈបញ្ជាការឯកភាពស្រុក បាន​ជំរុញ​ឱ្យមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ឱ្យកាន់តែ​ល្អ​ប្រសើរ ដោយ​ត្រូវ​ពង្រឹងសមត្ថភាព​ឱ្យកាន់តែ​ខ្លាំងក្លា ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ក្នុង​នាម​ជាមន្រ្តី ត្រូវ​ដុះខាត់ ត្រូវ​ក្រើនរំលឹក កែ​លម្អ​ចំណុច​ខ្វះខាត មក​បំពេញបន្ថែម​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​នោះ មិន​ត្រូវ​កើត​មាន​ឡើង​នូវ​ចំណុច​ខ្វះខាត​ដដែល​ទៀត​នោះ​ទេ ។ ម្យ៉ាងទៀតត្រូវ​រក្សា​ឱ្យ​បាន​ល្អ​ប្រសើរ នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ ចំណែក​ការ​រក្សា​អនាម័យបរិស្ថាន ក្នុង​នាម​អាជ្ញាធរ ត្រូវ​តែ​យកចិត្តទុកដាក់ ដោយ​ដាក់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​តាមដាន​ការ​អនុវត្តការងារឲ្យបានល្អប្រសើរ។

លោកបាន​បន្ត​ថា ក្នុង​នាម​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ត្រូវ​ការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​នៅតាមមូលដ្ឋាន ដើម្បី​ជា​ទំនុកចិត្ត​សម្រាប់​របស់​ប្រជាពលរដ្ឋ ហើយ​ក៏​ជា​ការ​គៀងគរ​ភ្ញៀវ​ជាតិ អន្តរជាតិ ឱ្យមក​ដើរ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាននានាក្នុងស្រុកប្រាសាទបល្ល័ង្ក កាន់តែ​ច្រើន​ផង​ដែរ​។

លោក ក៏​បាន​ជំរុញ​ឱ្យស្មៀនឃុំទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនដោយចិត្តទុកដាក់និងមានទំនួលខុសត្រូវលប់​បំបាត់​ឱ្យបាន មន្ត្រីប្រើអំណាចដើម្បីប្រយោជន៍បុគ្គល និងត្រូវរក្សាអាកប្បកិរិយាសេចកក្ដីថ្លៃថ្នូរពេលបំពេញការងារ។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV