អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ព្រះសង្ឃនិងរដ្ឋបាលឃុំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង
(កំពង់ធំ)÷ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក សហការី ព្រះគ្រូអនុគណស្រុក មន្ត្រីសង្ឃ លោកមេឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាលឃុំចើងដើង បាននាំយកអំណោយមនុស្សធ៌ម របស់អនុសាខាកាកបាទក្រហមស្រុក របស់សាលាអនុគណស្រុក និងរបស់រដ្ឋបាលឃុំ ទៅជូនដល់គ្រួសារលោក ហៀង ពី អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ទូ អាយុ៤៥ឆ្នាំ បន្ទុកគ្រួសារ៣នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ស្ថិតរស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។
លោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍បានគូសបញ្ជាក់ថា អគ្គីភ័យបានឆេះផ្ទះ១ខ្នងទាំងស្រុង ដែលទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឈើលើ ថ្មក្រោមឆេះកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣ទៀបភ្លឺមូលហេតុដោយសារភ្លើងធូប អុជរួចម្ចាស់ចាកចេញពីផ្ទះ។
សូមបញ្ជាក់ផងដែរថា អំណោយឧបត្ថម្ភមានដល់គ្រួសារដែលរងគ្រោះរួមមាន÷ ថវិកាចំនួន១.០០០.០០០រៀល(ថវិកាអនុសាខា ៣០០០០០រៀល សាលាអនុគណ៦០០.០០០រៀល និងរដ្ឋបាលឃុំ១០០.០០០រៀល) ឃីត១ តង់១ កន្ទេល១ ឆ្នាំង២ ទឹកត្រី៣យួរ ទឹកសុីអុីវ៣យួរ មី៣កេស ត្រីខ១យួរ ទឹកសុទ្ធ៣កេស ឃីតព្រះសង្ឃចំនួន៧ និងអង្ករ ៣០០គីឡូក្រាមផងដែរ។ អត្ថបទ រដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។










![]()
