កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងលើកទិសដៅអនុវត្តសម្រាប់ខែ បន្ត ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត
កំពង់ធំ÷ ព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែ បន្ត ដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ។
ក្នុងឱកាសបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ច របស់កងកម្លាំងយើង អនុវត្តនាពេលកន្លងមក ដកបទពិសោធន៍ ផ្លាស់ប្ដូរយោបល់ លើកទិសដៅការងារ សម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានស្នាដៃ ជោគជ័យថ្មីៗ បន្ថែមទៀត ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្នុងការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ ជាតិ និងអន្តរជាតិ រយៈពេលកន្លងមក ជាពិសេសបញ្ហាព្រំដែន(កម្ពុជា-ថៃ) ដែលបង្ករដោយកងទ័ពថៃ ឈ្លានពាន មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យើង ។
ដើម្បីឈានទៅសម្រេចបានលទ្ធផល ស្នាដៃថ្មីៗ បន្ថែមទៀត លោកស្នងការ បានដាក់ចេញទិសដៅចំនួន ០៧ ចំនុច ដល់ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក រួមមានៈ
១- ពង្រឹងការអនុវត្តវិធានការជំនាញ
និងវិធានការរដ្ឋបាល សំដៅ បង្ការ ទប់ស្កាត់អំពើ លួច ឆក់ ប្លន់ ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ។
២-ផែនការងារប្រឆាំងបទល្មើសគ្រឿង : បង្កើនការអនុវត្តវិធានការ រដ្ឋបាល,.វិធានការ អប់រំផ្សព្វផ្សាយ,.វិធានការ អនុវត្តច្បាប់,.វិធានការស្ដារនីតិសម្បទា,.វិធានការសហប្រតិបត្តិការ ។
៣-ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច : បង្ក្រាបបទល្មើសធនធានធម្មជាតិ, ការឈូសឆាយរុករានទន្ទ្រានដីរដ្ឋ,កសាងសំណុំរឿងតាមនីតិវិធី ។
៤-ផែនសណ្ដាប់ធ្នាប់សាធារណ: សហការជាមួយមន្ទីរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយអប់រំ អំពី ច្បាប់ចរាចរណ៍ផ្លូវគោក និងសោកនាដកម្ម ដែលកើតមានឡើង នៃគ្រោះថ្នាក់ចរាចរណ៍ ដល់មហាជន តាមគោលដៅងាយរងគ្រោះ ។
៥-ផែនការងារអត្តសញ្ញាណកម្ម : បង្កើនការផ្តល់សេវា
ជូនប្រជាពលរដ្ឋ ( សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) រហ័ស បានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួល ដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ពាក់ព័ន្ធការងាររដ្ឋបាល ។
៦-ផែនការងារអន្តោប្រវេសន៍ : ពង្រឹងការងារគ្រប់គ្រង
វត្តមានជនបរទេស ដែលស្នាក់នៅ តាមមូលដ្ឋាន
ក្នុងខេត្តកំពង់ធំ ។
៧-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាលេខ :០១ បប របស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍
ប្រចាំខែ មករា ឆ្នាំ២០២៦ អានដោយលោកស្រី
អនុសេនីយ៍ទោ សាំង សូនីតា នាយផ្នែកការិយាល័យសរុបផែនការ”គិតពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៦”បានឲ្យដឹងថា÷
១.សភាពការណ៍ សន្ដិសុខ មានភាពស្ងប់ស្ងាត់ ធម្មតា មិនមានអ្វីកើតឡើង គួរឱ្យកត់សម្គាល់ឡើង។
២.សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ កើតមាន
ឡើង ០១លើក លើ ០០ លើក កើន ០១ លើក
(បង្ក្រាបបាន)។
៣.សភាពការណ៍ សណ្ដាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង មានចំនួន ០០ លើក លើ ០៦ លើក ថយចុះ ០៦ លើក ស្មើ ១០០% ៕ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។













![]()
