Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត បង្កាញលទ្ធផលវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត បង្កាញលទ្ធផលវឌ្ឍនភាពការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦

(កំពង់ធំ)÷ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានរៀបចំប្រជុំ ចែករំលែកលទ្ធផលវឌ្ឍនភាពការងារស្តីពីការអនុវត្តកម្មវិធីវិស័យផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ ដើម្បីវិភាពអំពីបញ្ហាប្រឈមនៅក្នុងសហគមន៍ជនបទ និងវិភាគផែនការស្វែងរកដំណោះស្រាយឆ្ពោះទៅរកការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅឆ្នាំ២០៣០។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ខេត្ត (PWG) អញ្ជើញជាគណៈធិបតី ដោយមានការចូលរួមពី មន្ទីរ/អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងអង្កការដៃគូអភិវឌ្ឍន៍ទាំងអស់។

ឯកឧត្តម ព្រឹម រដ្ឋា មានប្រសាសន៍ថា៖ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ កាន់តែមានសារសំខាន់ដែលមិនត្រូវមើលរំលង ឬធ្វេសប្រហែសក្នុងការតាមដាន និងត្រូវរកវិធីសាស្ត្រគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឱ្យស្ថានភាពអនាម័យជនបទនៅក្នុងខេត្តកំពង់ធំ កាន់តែមានភាពល្អប្រសើរឡើង លើសពីនេះទៀតគឺសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

ដើម្បីផលប្រយោជន៏យូរអង្វែង និងមាននិរន្តរភាព ឯកឧត្តម ព្រឹម រដ្ឋាបានសំណូមពរអង្គប្រជុំយកចិត្តទុកដាក់ទៅលើបញ្ហាសំខាន់ៗ ដូចតទៅ÷ ១. ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឺកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ត្រូវសម្របសម្រួលសហការគ្នាចូលរួមអនុវត្តធ្វើសកម្មភាពការងារទឹកស្អាត និងអនាម័យឱ្យបានល្អប្រសើរ និង មានការទទួលខុសត្រូវខ្ពស់។
  ២. អាជ្ញាធរក្រុង/ស្រុក ត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៏ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទនៅក្នុងផែនការវិនិយោគរបស់ខ្លួនឱ្យបានទៀតទាត់ និងមានប្រសិទ្ធិភាព។
  ៣. កិច្ចប្រជុំប្រចាំខែនៅថ្នាក់ក្រុង/ស្រុក ត្រូវរៀបចំបញ្ចូលរបៀបវារៈកម្មវិធីទឹកស្អាត និងអនាម័យ នៅក្នុងកិច្ច ប្រជុំប្រចាំខែនីមួយៗ។
  ៤. ត្រូវចូលរួមអប់រំ និងផ្សព្វផ្សាយ ការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅថ្នាក់ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ព្រមទាំងជម្រុញឱ្យមន្ត្រីរាជការសាលាក្រុង/ស្រុកគ្រប់រូបធ្វើជាគំរូល្អក្នុងការប្រតិបត្តិអនាម័យល្អ ដោយសាងសង់ និងប្រើប្រាស់បង្គន់អនាម័យតាមផ្ទះរៀងៗខ្លួន។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានគោលបំណងបង្ហាញពីវឌ្ឍនភាពការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០២៥ កិច្ចពិភាក្សាបញ្ហាប្រឈមផ្សេងៗ ដើម្បីធ្វើផែនការការងារ (ODF+) ព្រមទាំងពង្រឹងកិច្ចសហការរវាង មន្ទីរ/អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងការដោះស្រាយនូវរាល់មតិកែលម្អ ប្រកបដោយសមធម៌។ អត្ថបទលោក ថុង ពលរិទ្ឋី ពិនិត្យហើយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV