Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍ទោ ​សោម​ ស៊ុន​ សំណូមពរ​អាជ្ញា​ធរដែនដី​ និង​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ​ រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ នៅក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​

ឧត្ដមសេនីយ៍ទោ ​សោម​ ស៊ុន​ សំណូមពរ​អាជ្ញា​ធរដែនដី​ និង​សមត្ថកិច្ច​ជំនាញ​ដែល​មាន​ការ​ពាក់ព័ន្ធ​ រួម​គ្នា​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ត​ នៅក្នុង​កិច្ច​ប្រជុំ​គណៈបញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​

(ខេត្តកំពង់ធំ)៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០២៦​ គណៈបញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ បាន​បេីកកិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​​ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ និង​ដាក់​ចេញ​នូវ​ទិសដៅ​អនុវត្ត​បន្ត​ ដែល​ដែលកិច្ចប្រជុំនេះប្រព្រឹត្ដ​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឯកឧត្ដម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ។

បន្ទាប់ពីការប្រកាសបេីកអង្គប្រជុំ​របស់​ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ឧត្ដមសេនីយ៍​ត្រី​ ពេជ​ ថាល់​ ប្រធាន​ក្រុមការងារ​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ បាន​ឡើង​រាយការណ៍​អំពី​សភាពការណ៍​ទូទៅ​ប្រចាំ​ខែធ្នូ​ ឆ្នាំ​២០២៥​ ក្នុង​នោះ​បាន​លើ​កឡេីងអំពីការ​ងារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ ដែល​បាន​បម្រើ​ជូន​ប្រជាជន​តាម​គោល​នយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ពិសេស​បាន​សង្កត់​ធ្ងន់​ក្នុង​លទ្ធផល​ និង​សកម្មភាព​ការងារ​ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ យ៉ាង​សកម្ម​របស់​កង​កម្លាំង​ចម្រុះផងដែរ​​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ អនុប្រធាន​គណ:បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ បាន​ឡើង​រាយការណ៍​អំពី​លទ្ធផល​សំខាន់​ៗ​ នៃ​ការ​ការ​ពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ នាពេលកន្លងទៅ​ ដោយ​បាន​គូស​បញ្ជាក់​អំពី​សកម្មភាព​ជនល្មើស​មួយ​ចំនួន​ នៅ​តែ​បំពាន​ដោយ​គ្មាន​កោត​ខ្លាចក្នុងការលួច​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ នៅ​ចំណុច​មួយ​ចំនួន​ នៅក្នុងភូមិ​សាស្ត្រ​ស្រុក​សណ្តាន់​។ រីឯ​បទល្មើស​នេសាទ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មាន​ការ​ថយ​ចុះ​ គួរ​ឲ្យ​កត់សម្គាល់​ តែ​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​តែ​មាន​ការ​កេីតឡេីង​លួច​លាក់​ដាក់​របាំង​សាច់​អួន​ក្រឡា​ញឹក​ និង​របាំង​ស្បៃ​មុង​ នៅ​ក្នុង​តំបន់​ព្រៃ​រនាម​ និង​នៅ​ក្នុង​តំបន់​ជ្រៅ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្តេជ្ញា​ចិត្ត​អនុវត្ត​យ៉ាង​មុឺង​ម៉ាត់​ តាម​បទ​បញ្ជា​របស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បទ​បញ្ជា​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ក្នុង​ការបន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ដេីម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ ។

ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​ អាចជ្ញាធរ​ដែនដី​ គ្រប់​ថ្នាក់​ និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្នាប់​សង្គម​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ បាន​យ៉ាងល្អ​ប្រសើរ​ ។ ជាមួយ​នេះ​ដែរ​ ឯកឧត្ដមប្រធានគណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋ​បាល​ខេត្ត​ ក៍បាន​ប្រគល់​ភារកិច្ច​ដល់​កងកម្លំាង​ចម្រុះ​ទាំង​អស់​ ត្រូវ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ ត្រូវ​រួម​គ្នា​បន្ត​ជួយ​គាំទ្រ​ដល់​សមរភូមិ​មុខ​ ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្គែម​អនឡាញ​ ។ ការ​ងារ​កសិកម្ម​ និង​ឧហ្សាហកម្ម​ និង​ត្រូវ​យក​ចិត្ត​ទុកដាក់​រួម​គ្នា​ទទួល​ខុសត្រូវ​ក្នុង​ការ​ ការពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ ។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV