Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី  ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រជនពិការភាព និងចាស់ជរា

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី  ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រជនពិការភាព និងចាស់ជរា

(ខេត្តកំពង់ធំ)÷ លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ស្រុកស្ទោង ណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីព្រមទាំងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តប្រាសាទពេជ្ររង្សី ស្ថិតនៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រៅពីការ ដោះស្រាយរាល់សំណូមពរ និងតម្រូវការប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍន៍មូលដ្ឋានគឺផ្ដើមចេញពីការរួបរួមសហការគ្នាទាំងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញពាក់ព័ន្ធក៏ដូចជាក្រុមការងារទើប អាចឆ្លើយតប ជាក់ស្ដែងចំពោះមូលដ្ឋាន ហើយជាការអភិវឌ្ឍន៍ពិតប្រាកដ។

លើសពីនេះក្នុងនាមប្រធានក្រុមការងារ លោកនឹងជួយកសាងនូវប្រឡាយទឹកមួយខ្សែដែលនឹងជួយដល់ប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករនៅក្នុងឃុំព្រះដំរីនិងឃុំផ្សេងៗឲ្យកាន់តែមានវិសាលភាពនិងភាពធានាលារស្រោចស្រពឱ្យកាន់តែល្អប្រសើរជាងមុន។

លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានព្រមានធ្ងន់ៗដល់សេវាករអគ្គិសនីព្រះដំរី ឲ្យកែប្រែឥរិយាបទអវិជ្ជមានមួយចំនួនក្នុងការ ផ្ដល់សេវានិងប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការហៅឲ្យជួយដោះស្រាយបញ្ហាផ្សេងៗជាពិសេសបញ្ហាអគ្គិសនីដែលពួកគាត់បានជួបប្រទះឲ្យបានឆាប់រហ័សនិងមានជំនឿទុក្ខចិត្ត។

ទន្ទឹមនឹងនេះលោកបានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាប់ភាពនិងមានការជ្រោមជ្រែងតាមដានដោយផ្ទាល់ពីក្រុមប្រឹក្សាឃុំ។

បន្ថែមពីនេះទៀតលោក សាយ គឹមឡម បានណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែងក្នុងការជួយបូបសង្គ្រោះស្រែស្រូវកសិករដែលកំពុងរងគ្រោះដោយការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា

ជាចុងបញ្ចប់លោកណែនាំដល់អាជ្ញាធរឃុំព្រះដំរីត្រូវសិក្សាឲ្យបានច្បាស់លាស់ ថែមទៀតក្នុងការកសាងប្រឡាយទឹកមេដែលចេញពីអាង៣០កញ្ញាផ្ទាល់ក្នុងការស្រោចស្រពឃុំព្រះដំរីនិងឃុំផ្សេងៗទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains