Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋខេត្តកំពង់ធំ បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកឱ្យបន្តរួមគ្នាថែរក្សាការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសទ្រព្យសម្បត្តិធនធានធម្មជាតិ ឱ្យមានប្រសិទ្ធិភាពនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រសាសន៍នេះ ត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែធ្នូ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានបន្តជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក យកចិត្តទុកដាក់ ក្នុងការថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ និងត្រូវសហការជាមួយមន្ត្រីជំនាញ រួមគ្នាចុះបង្ក្រាប ទប់ស្កាត់បទល្មើស Online Scam និងបទល្មើសធនធានធម្មជាតិនៅដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ហើយយើងត្រូវរួមគ្នាថែរក្សាការពារទ្រព្យសម្បត្តិធនធានធម្មជាតិឱ្យបានល្អ មិនឱ្យកើតមានបទល្មើសធនធានធម្មជាតិនេះបន្តទៀតនោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្ទឹងសែន ចុះរៀបចំសណ្តាប់ធ្នាប់ អនាម័យ របៀបរៀបរយសាធារណៈ នៅតាមសួនស្ទឹងសែន ជាពិសេស ត្រូវចុះដើរប្រមូលជនអនាថា ជនវិកលចរិត ក្នុងក្រុងស្ទឹងសែន ហើយបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំកន្លែងសុំចត ធ្វើយ៉ាងណា យើងត្រូវប្រែក្លាយក្រុងស្ទឹងសែន ជាក្រុងមានភាពទាក់ទាញពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ  ចូលមកស្នាក់នៅ និងដើរលេងកំសាន្ត ប្រកបដោយភាពសប្បាយរីករាយ និងមានភាពកក់ក្តៅ។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV