Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កាណូតបាឡាស្មាច២​គ្រឿង​ អំណោយដ៍ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​យោធភូមិភាគ​ទី​៤​

កាណូតបាឡាស្មាច២​គ្រឿង​ អំណោយដ៍ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​យោធភូមិភាគ​ទី​៤​

(ខេត្តកំពង់ធំ)៖ នៅព្រឹក​ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ និង​ថ្នាក់​ដឹកនាំ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ព្រមទាំង នាយទាហាន​នាយ​ទាហាន​រង​ ជាច្រើនរូបានទទួលកាណូតបាឡាស្មាច់ចំនួន ០២​ គ្រឿង ម៉ាស៊ីន​ ៣២​ សេស​ និង​ ២៥​ រួមនឹងសម្ភារបំពាក់ចំនួន ០២​ ឈុត ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក សម្រាប់​បេសកកម្ម​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ និង​ជួយ​សង្គ្រោះ​ប្រជាជន​ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ក្នុងការការពារទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ពិសេស​បទ​ល្មើស​ជលផល​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ និង​តំបន់​បឹង​ទន្លេសាប​ក្នុង​រដូវ​ហាម​ឃាត់​នៅ​ពេល​ខាងមុខ​  ឲ្យមាន​ប្រសិទ្ធភាព​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ សម្ភារប្រើប្រាស់ដល់អង្គភាព និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ពុទ្ធពរទាំងឡាយ ៤ប្រការ កុំបីឃ្លៀងឃ្លាតឡេីយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains