សេចក្តីបំភ្លឺព័ត៌មានអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមគោរពជម្រាបជូន
សាធារណជន អ្នកសារព័ត៌មាន បងប្អូនអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ឱ្យបានជ្រាបថាៈនៅថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្ត សង្កេតឃើញផេកឈ្មោះ Kong Kan TV និងហ្វេសប៊ុក មួយចំនួនបានចុះផ្សាយជាវីដេរអូរឃ្លីបថាៈ មានមនុស្សប្រុសស្រី០២នាក់ បានណាត់គ្នាទៅដេកនៅខ្ទមស្រែមួយកន្លែង ស្រាប់តែព្រឹកឡើង អ្នកភូមិក៏ប្រទះឃើញខាងស្រីស្លាប់ រីឯខាងប្រុសកំពុងរត់គេចខ្លួនចេញពីភូមិធ្វើឱ្យក្រុមគ្រួសារ ជនរងគ្រោះកើតទុក្ខមិនសុខចិត្តក៏ទៅប្តឹងសមត្ថកិច្ចឱ្យកោះហៅខាងប្រុសមកសាកសួរព័ត៌មានតែសមត្ថកិច្ចមិនព្រម ទទួលសរសេរពាក្យបណ្តឹង ហើយឆ្លើយថាគ្មានភស្តុតាងដាក់បន្ទុក ដែលត្រូវសួរនាំ ។