លោក ពេញ កែម អញ្ជេីញបិទការប្រកួតកីឡាថ្នាក់បឋមសិក្សា-មធ្យមសិក្សា ជ្រេីសរេីសជេីងឯកថ្នាក់ក្រុង ឆ្នាំ២០២៥
(កំពង់ធំ)៖ រដ្ឋបាលក្រុងស្ទឹងសែន បានរៀបចំពិធីប្រកួតកីឡាមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន អមដំណេីរដោយ អភិបាលរង និងមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ លោកគ្រូអ្នកគ្រូជាគ្រូបង្គោល មកពីសាលានានាក្នុងក្រុងស្ទឹងសែន បានអញ្ជេីញបិទការប្រកួតកីឡាថ្នាក់បឋមសិក្សា-មធ្យមសិក្សា ជ្រេីសរេីសជេីងឯកថ្នាក់ក្រុង ឆ្នាំ២០២៥ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ក្នុងបរិវេណវិទ្យាល័យកំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ពេញ កែម បានបញ្ជាក់ថា ការលេងកីឡាគឺជាកត្តាមួយដែលបានផ្សារភ្ជាប់ទៅនឹងការសិក្សារៀនសូត្រ ចូលរួមចំណែក ធ្វើឱ្យសុខភាព រាងកាយរឹងមាំ រៀនបានពូកែ ចេះសាមគ្គីគ្នា មានភាពទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសាលារៀនមានការរីកចម្រើន ប្រកបដោយបរិស្ថានស្អាត និងជាសាលាកុមារមេត្រី។ ការប្រកួតកីឡានេះគឺធ្វើឱ្យយុវជន សិស្សានុសិស្ស ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៍ និងនៅទីសាធារណៈជាដើម។ អ្វីជាសំខាន់ជាងនេះទៅទៀតនោះ ការប្រកួតនៅថ្ងៃនេះក៏ជាការចូលរួមលេីកស្ទួយ វិស័យកីឡាឱ្យកាន់តែប្រសេីរឡេីង។
លោកអភិបាលក្រុងស្ទឹងសែន បានផ្ដាំផ្ញើ លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ដែលបានប្រកួតក្នុងរយៈពេល២ថ្ងែ ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះក៏ជាការដកស្រង់បទពិសោធន៍ បច្ចេកទេសពីគ្នាទៅវិញទៅមក ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។ ក្រោយពីការប្រកួតបានចប់សព្វគ្រប់ហើយ សូមកីឡាករត្រូវតែខិតខំសិក្សារៀនសូត្រឱ្យបានល្អប្រសើរ ស្ដាប់លោកគ្រូអ្នកគ្រូ ក្នុងការបង្ហាត់បង្រៀន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ពិសេសគឺចៀសឱ្យឆ្ងាយពីគ្រឿងញៀន ពេលទំនេរពីការសិក្សា ចេះជួយធ្វើកិច្ចការឪពុកម្ដាយ។
ជាលទ្ធផលនៃការប្រកួតរយៈពេលពីរថ្ងៃនេះចំណាត់ថ្នាក់មានដូចខាងក្រោម:
ផ្នែកបឋមសិក្សាចំណាត់ថ្នាក់លេខ ១ បាល់ទាត់បានទៅលើសាលាបឋមសិក្សាអនុវិទ្យាល័យអាចារ្យលាក់ បាល់ទះបានទៅលើអនុវិទ្យាល័យក្រចាប់ បាល់ទះនារីបានទៅលើសាលាបឋមសិក្សាក្រចាប់ បាល់បោះកុមារាបានទៅលើសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់ បាល់បោះកុមារីបានទៅលើសាលាបឋមសិក្សាអនុវត្តអាចារ្យលាក់
ផ្នែកមធ្យមសិក្សាចំណាត់ថ្នាក់លេខ ១ បាល់ទាត់បុរសបានទៅលើវិទ្យាល័យបល្ល័ង្គ .បាល់ទាត់នារីវិទ្យាល័យកំពង់ធំ. បាល់ទះបុរសបានទៅលើ វិទ្យាល័យកំពង់ធំ-បាល់ទះនារីបានទៅលើវិទ្យាល័យកំពង់ធំ-បាល់បោះបុរសបានទៅលើវិទ្យាល័យកំពង់ធំ- បាល់បោះនារីបានទៅលើវិទ្យាល័យកំពង់ធំ។
ផ្នែកអត្តពលកម្មរត់ល្បឿន 1000 ម៉ែត្របុរសលេខ ១ បានទៅលើវិទ្យាល័យកំពង់ធំ-នារីបានទៅលើអនុវិទ្យាល័យកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។