Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ  និងពង្រឹងភារកិច្ចកងកម្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ  និងពង្រឹងភារកិច្ចកងកម្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាល នៅឃុំផាត់សណ្ដាយ  ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រះគន្លង ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទីបញ្ជាការស្រាលទាំង​បី​គោលដៅ ដែលបានសហការជាមួយកម្លាំងចម្រុះ ដែលមានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញចូលរួមផងដែរ  ដោយបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីថ្ងៃឈប់សម្រាក ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ ហើយ​នៅឆ្នាំនេះ​ ផលត្រីរបស់យើងបានសម្បូរឡើងវិញគួរឱ្យកត់សម្គាល់ ធ្វើ​ឲ្យ​ប្រជានេសាទដែលប្រើប្រាសឧបករណ៍ស្របច្បាប់តូចតាចអាចប្រកបមុខរបរចិញ្ចឹមជីវិតបាន ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានណែនាំ  និងពង្រឹងភារកិច្ចដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានមុឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការដឹកនាំ ណែនាំដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  ក្នុងការអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ជ្រួតជ្រាប និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីជលផល។ ហើយត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំពោះ​ជនល្មើស​ដែលបានអប់រំណែនាំរួចហើយនៅតែមិនរាងចាល ពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មានលក្ខណៈជាទ្រង់ទ្រាយធំ ដែលបានបំផ្លាញធនធានមច្ឆជាតិ ដោយគ្មានការលើកលែងឡើយ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះ  សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងជាមធ្យោបាយក្នុងការធ្វេីសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV