Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តចុះសាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនជនចាស់ជរា និងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០ គ្រួសារ ក្នុងភូមិសាស្រ្តក្រុង ស្ទឹងសែន

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តចុះសាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនជនចាស់ជរា និងបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៥០ គ្រួសារ ក្នុងភូមិសាស្រ្តក្រុង ស្ទឹងសែន

(កំពង់ធំ)÷ព្រឹកថ្ងៃទី ៨ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយឧបត្ថម្ភ ជូនជនចាស់ជរា និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹង សែន ដែលធ្វើឡើងនៅទីតាំង វត្តទេពនិម្មិត សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្នអភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ  ព្រមទាំងគិតគូរអំពីសុខទុក្ខ សុខភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូន ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបានសន្តិភាព យ៉ាងពេញលេញ ព្រមទាំងមានការរីកចម្រើននិង ការអភិវឌ្ឍគ្រប់វិស័យ នៅទូទាំងប្រទេស ។ ដោយឡែកខេត្តកំពង់ធំ នាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម នួន ផារ័ត្ន
អភិបាលខេត្ត លោកបានគិតគូរអំពី សុខសុវត្ថិភាព សុខុមាលភាព  ជីវភាពរបស់ប្រជាពលរដ្ឋ និងសាងសង់សំណង់ អគារ ហេវថារចនាសម្ព័ន្ធសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ គួរជាទីមោទនៈ បំផុត ។

លោកស្នងការរង បានថ្លែងលើកឡើង អំពីសភាពការណ៍ ថ្មីៗ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ លើបញ្ហាព្រំដែន បង្ករដោយកងទ័ពសៀម ធ្វើការឈ្លានពានមកលើបូរណភាព ទឹកដី របស់ប្រទេសកម្ពុជា យើង ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ជាច្រើនឥតគណនា ប្រជាពលរដ្ឋ ភៀសខ្លួន ចាកចេញពីលំនៅដ្ឋានផ្ទះសម្បែង ស្រែចំការ ស្វែងរកទីកន្លែងមានសុវត្ថិភាព ស្នាក់នៅបណ្ដោះអាសន្ន តាមបណ្តាខេត្តនានា ដើម្បីគេចចេញពីភ្លើងសង្រ្គាម ។

លោកស្នងការរង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់ លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែន រវាងកម្ពុជា-ថៃ បន្តចូលរួមអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតរាល់ពត៌មានមិនពិត ដែលបង្កើតដោយក្រុមអគតិប្រឆាំងមួយក្ដាប់តូច ដែលមានចេតនាបង្ករចលាចលបំផ្លាញ់សេចក្តីសុខរមនា របស់សង្គមជាតិ និងប្រជាពលរដ្ឋ ។

លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុង តំណាងឱ្យប្រជាពលរដ្ឋ ទាំង ៥០ គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងសប្បុរសជន ដែលបានឧបត្ថម្ភ សម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ នាឱកាសនេះ គឺដើម្បីជួយសម្រាលបន្ទុក ចំណាយរបស់បងប្អូនជាប្រចាំថ្ងៃ ជាពិសេសជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាលមួយកម្រិតទៀត ។

លោកស្នងការរង បានប្រគល់អំណោយ ក្នុង ០១ គ្រួសារទទួលបាន÷.អង្ករ ២៥ គីឡូក្រាម,.មីខ្លាឃ្មុំ ០១ កេស,.ទឹកបរិសុទ្ធ ០១ កេស,.ឃីតចំនួន ០១ កញ្ចប់ និងថវិកា ៥០,០០០រៀល ព្រមទាំងប្រគល់ថវិកាចំនួន ៤០០,០០០រៀល ជូនលោកចៅសង្កាត់-មេភូមិ-កម្លាំងប្រជាការពារ ដែលជាការឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ។

អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV