Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ស្ថិតវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង ស្ថិតវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)

(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកប្រធានវិញ្ញាសា ប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង សម័យប្រឡងថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខសមណសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់បេក្ខសមណសិស្ស-សិស្សសរុបចំនួន ៣១៤អង្គ/នាក់ ក្នុងនោះមានគ្រហស្ថ១៥នាក់ (ប្រុស ៥ ស្រី១០) ចែកចេញជា១៣បន្ទប់ ក្នុងនោះបន្ទប់លេខ១ ដល់លេខ១២ ក្នុង១បន្ទប់មានបេក្ខសមណសិស្ស-សិស្សចំនួន ២៤អង្គ/នាក់ ដោយឡែកបន្ទប់លេខ១៣ មានបេក្ខសមណសិស្ស-សិស្សចំនួន២៦អង្គ/នាក់ ក្នុងនោះមានគណៈកម្មការមេប្រយោគមានចំនួន ៧៤ អង្គ/នាក់។ បេក្ខសមណសិស្ស-សិស្ស និមន្ត និងអញ្ញើញមកតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ មណ្ឌលខេត្តកំពង់ធំ ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(ហៅវត្តកំពង់ធំ)។ អត្ថបទលោក ធូ កែវមុន្នី -ពិនិត្យដោយអ៊ុមញឹប។


  

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains