Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន ដឹកនាំធ្វើពលកម្មសម្អាតតាមដងផ្លូវដើម្បីលើកកម្ពស់អនាម័យបរិស្ថាន

អាជ្ញាធរសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន ដឹកនាំធ្វើពលកម្មសម្អាតតាមដងផ្លូវដើម្បីលើកកម្ពស់អនាម័យបរិស្ថាន

កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹង សែន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពធ្វើពលកម្មសម្អាតដើមដងផ្លូវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន។

សកម្មភាពពលកម្មនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មេភូមិ ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ  សិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់វ័យ ដោយបានរួមគ្នាសម្អាតសំរាម កាប់ស្មៅ   រើសថង់ប្លាស្ទិក  សំរាម   កាត់មែកឈើ និងរៀបចំដើមដងផ្លូវឲ្យមានភាពស្អាត រលូន និងមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ។

លោកម៉ែន សេងវុធ ប្រធានភូមិក្រចាប់បានលើកឡើងថា សកម្មភាពពលកម្មសម្អាតតាមដងផ្លូវនេះមិនត្រឹមតែជួយបង្កើនសោភ័ណភាពទីកន្លែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ស្មារតីសហគមន៍ និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន និងអភិវឌ្ឍន៍មូលដ្ឋានផងដែរ។

ប្រជាពលរដ្ឋដែលបានចូលរួមបានសម្តែងការរីករាយ និងសន្យាថានឹងបន្តចូលរួមក្នុងសកម្មភាពសង្គមនានា ដើម្បីរួមចំណែកអភិវឌ្ឍភូមិឲ្យកាន់តែស្អាត រីកចម្រើន និងមានបរិយាកាសរស់នៅល្អប្រសើរជានិច្ច។ អត្ថបទមេភូមិក្រចាប់ -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV