Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកសម្ភារៈ ថវិកា ឧបត្ថម្ភ ជូនមន្ត្រីនគរបាល ដែលមានជម្ងឺ

លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកសម្ភារៈ
ថវិកា ឧបត្ថម្ភ ជូនមន្ត្រីនគរបាល ដែលមានជម្ងឺ

រសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ
បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិ បុស្សល្វា ឃុំ ស្រឡៅ ស្រុក តាំងគោក ខេត្តកំពង់ធំ ។

 លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ
សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះលោកអនុសេនីយ៍ទោ នូ សុខជាតិ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡៅ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងលើកទឹកចិត្ត ដល់អ្នកជម្ងឺ  ដើម្បីទទួលបានសុខភាពល្អប្រសើរឡើងវិញ ត្រូវខិតខំប្រឹងប្រែងថែទាំសុខភាព និងការធ្វើអនាម័យជាប្រចាំថ្ងៃ ប្រកាន់ខ្ជាប់ ” រស់នៅស្អាត បរិភោគស្អាត ” ជៀសវាងបរិភោគម្ហូបអាហារណា ដែលប៉ះពាល់ ដល់សុខភាព ឬម្ហូបអាហារដែលចម្អិន មិនបានឆ្អិនល្អ សម្រាកគ្រប់គ្រាន់ តាមដាន
ត្រួតពិនិត្យសុខភាព ពិសារឱសថ ឱ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ជាដើម ។

លោកស្នងការ បានឧបត្ថម្ភ សម្ភារៈរួមមាន ÷ ១.អង្ករ ៥០ គីទ្បូក្រាម,២.ទឹកបរិសុទ្ធ និងភេសជ្ជៈ ប៉ូវកំលាំង
និងថវិកាចំនួន ១,២០០,០០០ រៀល ដល់គ្រួសារ
លោក នូ សុខជាតិ ដើម្បីសម្រាលការចំណាយ
ក្នុងជីវភាព ។

បន្ថែមលើថវិកា លោក ស្នងការ បានប្រសិទ្ធភាព ពរជ័យ ដល់លោក នូ សុខជាតិ ឆាប់ជាសះស្បើយ
ពីជំងឺ ដើម្បីបន្តចូលរួមចំណែក បម្រើជាតិមាតុភូមិ
ក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ កម្ពុជាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។

លោក នូ សុខជាតិ និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ
ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ
ចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយក សម្ភារ ថវិកាមួយចំនួន ឧបត្ថម្ភ ដល់ក្រុមគ្រួសារលោក ស្របតាមតម្រូវការចាំបាច់ ក្នុងការដោះស្រាយជីវភាព របស់
ក្រុមគ្រួសារលោក ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV