Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញបើកបវេសនកាលនៅវិទ្យាល័យប្រាសាទបល្ល័ង្ក និង​ប្រកាស​ផ្តល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាននិទ្ទេស A

លោកអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញបើកបវេសនកាលនៅវិទ្យាល័យប្រាសាទបល្ល័ង្ក និង​ប្រកាស​ផ្តល់រង្វាន់ម៉ូតូដល់សិស្សប្រឡងបាននិទ្ទេស A

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យប្រាសាទ​បាល្ល័ង្ក បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ក្រោមបរិយា​កាស​​រីក​រាយ​ និងការតាំងចិត្តមុតមាំពីនាយកសាលា និងសិស្សក្នុងការបង្រៀន និងរៀន​ឱ្យ​ទទួល​បាន​លទ្ធផលល្អក្នុងឆ្នាំសិក្សាថ្មីនេះ។

ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យប្រាសាទបល្ល័ង្ក ត្រូវបានធ្វើឡើងក្រោម​អធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា និងជាបេសកជនពិសេសរបស់​សម្តេច​​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណៈពង្រឹងការងារ​នៅស្រុក​ប្រា​សាទ​បល្ល័ង្ក។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក នាយក​សាលា លោក​គ្រូអ្នកគ្រូ សិស្សា​នុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនរូប​ផ្សេង​ទៀត។

លោកអភិបាលរង​ស្រុកអានរបាយការណ៍​ពាក់ព័ន្ធ​វិស័យអប់រំនៅស្រុកប្រាសាទបល្ល័ង្ក និងការអានសារលិខិតសាទរថ្ងៃបើកបវេសនកាល​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយលោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក។

ថ្លែងនៅក្នុងពិធីបើកបវេសនកាលនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹក​ពីសំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់​នៅក្នុង​ស្រុកប្រាសាទបល្ល័ង្ក។

លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា ការអប់រំ គឺជាកិច្ចការដ៏សំខាន់ក្នុងការ​កសាង​ធនធានមនុស្សដែលជាគ្រឹះសម្រាប់កិច្ចកសាងប្រទេសជាតិ។ អាស្រ័យហេតុ​នេះហើយ ទើបរាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់​សម្តេច​​​​មហាបវរធិបតី បានយកចិត្តទុកដាក់លើវិស័យអប់រំរាប់ចាប់ពីការកសាង​សាលា​រៀន ពង្រឹងសមត្ថភាពគ្រូបង្រៀន និងកែងលំអកម្មវិធីអប់រំជាបន្តបន្ទាប់ ដើម្បី​ធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ សិស្សទទួលបានចំណេះដឹង​ដ៏ច្បាស់​លាស់​។

ជាមួយការបើកបវេសនកាលថ្មីនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្តដល់​នាយកសាលា លោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់លើការបង្រៀន​សិស្សឱ្យទទួល​បានចំណេះដឹងខ្លាំងពូកែ។ លោកអ្នកឧកញ៉ា ក៏បានណែនាំសិស្សឱ្យប្រឹងប្រែងសិក្សា​រៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបានបង្រៀន ហើយត្រូវកាត់បន្ថយការ​ចំណាយពេលឥតប្រយោជន៍ជាមួយការលេងទូរស័ព្ទ។ ដើម្បីលើកទឹកចិត្តដល់សិស្សដែលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឱ្យប្រឹង​ប្រែងសិក្សារៀនសូត្រនោះ លោកអ្នកឧកញ៉ា បានប្រកាសផ្តល់រង្វាន់ម៉ូតូរាល់សិស្ស​ដែលទទួលបាននិទ្ទេសA ដូចទៅនឹងឆ្នាំសិក្សាកន្លងទៅផងដែរ។ សម្រាប់ ឆ្នាំសិក្សា​កន្លងទៅសិស្សទទួលបាននិទ្ទេសA ត្រឹមតែម្នាក់ គឺតិចណាស់ ដូច្នេះ​ឆ្នាំសិក្សាថ្មីនេះ ត្រូវតែប្រឡងនិទ្ទេស A ឱ្យបានច្រើន។

លោក ស៊ុន លឹមសេង នាយកវិទ្យាល័យប្រាសាទបល្ល័ង្ក បានគូសរំលេចថា ពិធីបើក​បវេសន​កាលនៅសាលារបស់លោកនាឆ្នាំនេះ មានសភាពអ៊ូអរជាងឆ្នាំសិក្សាកន្លងទៅ ព្រោះមានការយកចិត្តទុកដាក់ពីសំណាក់លោកអ្នកឧកញ៉ា ទ្រី ភាព ជាពិសេសការ​រៀប​ចំរង្វាន់ជូនសិស្សដែលបានប្រឡងជាប់បាក់ឌុបក្នុងឆ្នាំសិក្សាចាស់។ លោក ស៊ុន លឹមសេង ចាត់ទុកការលើកទឹកចិត្តនេះ ជាចំណែកមួយជួយជំរុញសិស្សឱ្យប្រឹងប្រែង​សិក្សា​រៀនសូត្រ។

សូមបញ្ជាក់ថា លោកអ្នកឧកញ៉ា ទ្រី ភាព បានប្រគល់​អំណោយដ៏ថ្លៃថ្លា​របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្សជ័យលាភី​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​និទ្ទេស​A ទទួលបានម៉ូតូហុងដាឌ្រីម​ឆ្នាំ២០២៦ ១គ្រឿង ថវិកា៤០០.០០០រៀល,​ សិស្សជ័យលាភីនិទ្ទេសBចំនួន៨នាក់​ ក្នុងម្នាក់ទទួលបានកុំព្រូទ័រ១គ្រឿង និងថវិកា៤០០.០០០រៀល។ ថវិកា កុំព្យូទ័រ និងម៉ាស៊ីនព្រីន ឧបត្ថម្ភដល់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលស្រុក និងឃុំទាំង៧ ការិយាល័យ​អប់រំ​ស្រុក វិទ្យាល័យប្រាសាទបល្ល័ង្ក ប្រជាការពារ កងរាជអាវុធហត្ថ យោធាសឹករងស្រុក លោកគ្រូអ្នកគ្រូចូលនិវត្តន៍ លោកគ្រូអ្នកគ្រូ​ ក្នុង១នាក់ទទួលបានថវិកា ៥០.០០០រៀល និងសិស្សានុសិស្ស១.០១០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ៥ក្បាល ប៊ិច៥ដើម និង​ថវិកា ១០.០០០រៀល។ ចំណាយក្នុងកម្មវិធីសរុប​ជាទឹកប្រាក់ប្រមាណ ២៣០.០០០.០០០រៀល៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV