Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ដឹកនាំ​ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ គោរព​វិញ្ញាណក្ខន្ធ​ ឯកឧត្តម ​ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នៅ​ខេត្ត​ក្រចេះ​ 

(កំពង់ធំ)៖ នៅ​ព្រឹកថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ប្រធានសមាគមអតីតយុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​សហការី​ នៃក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជនកម្ពុជា​ ខេត្ត​កំពង់ធំ​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក ​ច័ន្ទ​ លំផាត់​ នាយរង​សេនាធិការ​ចម្រុះ​  អនុប្រធានគណៈកម្មា​ធិការ​ជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជន​កម្ពុជា​  ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ​  កាល​ពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥​កន្លងទៅ​ថ្មីៗ​នេះ​  ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅ​ សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ​ ខេត្ត​ក្រចេះ​  ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ពន់ពេក​ចំពោះ​ការ​បាត់​បង់​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ ដែល​ជា​ឥស្សរជន​ដ៍ឆ្នេីមមួយរូប​ដែល​ពោរពេញ​ដោយ​ឆន្ទៈ​ មនសិការ​ ក្នង​បុព្វហេតុ​បម្រើ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​ នៅគ្រប់​កាលៈទេសៈ​ ជា​ពិសេស​ឯកឧត្តម​បាន​អនុវត្ត​ន៍​ភារកិច្ច​ដ៍ឧត្តុងឧត្តមក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​នានា​ និងខិតខំ​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ប្រកបដោយ​គុណធម៌​ និង​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​  ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និង​សហការី​ បាន​ស្មឹងស្មាត​គោរព​វិញ្ញាណក្ខន្ធ​ និង​បានសូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​គាត់​ បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​និង​បាន​សំណេះ​សំណាល​ ចូល​រួម​រំលែក​ទុក្ខ​ដ៍ក្រៀមក្រំ​ជា​ទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ ព្រម​ទាំង​បាន​ចូលរួម​ថវិកា​មួយ​ចំនួន​ ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ​  ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និង​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ព្រមទាំង​អតីត​យុទ្ធ​ជន​ នៅ​ខេត្តកំពង់​ធំ​ សូមគោរពដឹងគុណជានិច្ចចំពោះវីរភាព​ដ៍ថ្លៃ​ថ្លា​ក្នង​ការ​បម្រើ​បុព្វហេតុ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ និងការ​បម្រើ​អតីតយុទ្ធជន​ ប្រកបដោយ​គុណធម៌​ និង​សូមចងចាំ​ជានិច្ច​ នូវវីរភាពដ៍ថ្លៃថ្លា​នេះ​មិនអាច​បំភ្លេច​បាន​ឡើយ​។ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains