Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី៖ អំពាវនាវដល់ប្រជាពលរដ្ឋកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល

លោកជំទាវ ឃួន ឃុនឌី៖ អំពាវនាវដល់ប្រជាពលរដ្ឋកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋកុំភ្លេចថែរក្សាសុខភាពជាប្រចាំ ដើម្បីជោគជ័យទាំងកាងារ និងសុខភាព គ្រួសារមានសុភមង្គល ក្នុងកម្មពិធីចែកចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦៨៨គ្រួសារ ក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្នុងបរិវេនសាលាឃុំត្បែង នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកម្មពិធីនេះក៏មានការអញ្ចើញចូលរួមពីលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ លោកស្រី សៅ សុដាលីស ប្រធានកិត្តិយស នៃអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកំពង់ស្វាយ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ លោកឃុំ ក្រុប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

ថ្លែងក្នុងឱ្យកាសនោះ លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា មនុស្សម្នាក់ៗតែងតែគិតគូរទៅលើ ទ្រព្យសម្បត្តិ និងសុភមង្គលក្នុងគ្រួសារ ដោយមិនសូវបានយកចិត្តទុកដាក់ក្នុងការថែរទាំសុខភាពជាប្រចាំថ្ងៃឡើយ។ ដែលជាហេតុធ្វើឱ្យធ្លាក់ខ្លួនឈឺក្នុងតំណាក់កាលធ្ងន់ធ្ងរ ហើយការចំណាយថ្លៃសព្យាបាលច្រើន ក្នុងករណីចាំបាច់គាត់ត្រូវយកប្រាក់ដែលបានសន្សំ មកចំណាយលើសេវាព្យាបាលថែមទៀត និយាយជារួមនៅពេលឈឺ គាត់នឹងខកខានមិនបានបំពេញកាងារ បាត់បង់ប្រចំណូលប្រចាំថ្ងៃ ប្រាក់សន្សំត្រូវចំណាយលើសេវាព្យាបាល ដែលធ្វើឱ្យគ្រួសារកើតក្តីបារម្មណ៍។

លោកជំទាវបានបន្ថែមថា ដោយឃើញពីកត្តាសុខភាពរបស់ប្រជាពលរដ្ឋនេះហើយ បានជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការណ៍ជាមួយក្រុមហ៊ុនអ៊ិនត្រាកូ មកពីប្រទេសវៀតណាម បានធ្វើការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ ព្រមទាំងរួមចំណែកគាំទ្រការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។
ទន្ទឹមនឹងនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នូវក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ចុងក្រោយលោកជំទាំវ បានសំណូមពរដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ថែរក្សាការពារសុខភាពអោយបានល្អ ដោយរស់នៅមានអនាម័យ ជាពិសេសការហូបស្អាត ផឹកស្អាត ក្នុងរដូវវស្សានេះដើម្បីចៀសឆ្ងាយពីជម្ងឺឆ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains