Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា វ៉ាន់ចាន់ បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយ៍ កោះថ្ម x16 ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ជា វ៉ាន់ចាន់ បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយ៍ កោះថ្ម x16 ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(កំពង់ធំ)÷ ប្រតិភូខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លេីកទី៤៩ ទិវានៃការចងចាំដំណេីរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២៦) នៅមហាចេតីយ៍ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០៦ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញ​ចូលរួម​ពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរ:យុទ្ធជនដែលពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា។

ក្នុងពិធីនេះផងដែរឯកឧត្តម ជា វ៉ាន់ចាន់ លើកឡើងពីប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាកន្លែងមានសារៈសំខាន់ខ្លាំងក្នុងប្រវត្តិសាស្រ្តសង្គ្រាម និងនយោបាយរបស់កម្ពុជា។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទីតាំងX16 កោះថ្ម គឺជាកន្លែងដែលសម្ដេចតេជោ ហ៊ុន សែន និងសមមិត្តបានចាប់ផ្តើមដំណើរ “ឆ្ពោះទៅរកការរំដោះជាតិ” ដោយឆ្លងទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ ក្នុងការប្រយុទ្ធផ្តួលរំលំរបប ប៉ុល ពត។ 
ឯកឧត្តមសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានបន្តទៀតថាដំណើរនេះត្រូវបានគេចាត់ទុកថា ជាចំណុចចាប់ផ្តើមនៃចលនាតស៊ូ ដែលបញ្ចប់ដោយការដួលរលំនៃរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។ តំបន់នេះត្រូវបានគេចាត់ទុកថាជាទីកន្លែងចងចាំជាតិ ពាក់ព័ន្ធនឹងការសង្គ្រោះប្រទេសពីរបបខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធពិធី ខួបអនុស្សាវរីយ៍ថ្ងៃទី២០ ខែមិថុនា នៅទីនេះរៀងរាល់ឆ្នាំ ដើម្បីរំលឹកដំណើរនេះ។ 

ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំបានបញ្ជាក់ថា តំបន់កោះថ្ម X16 ត្រូវបានអភិវឌ្ឍជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍មានសំណង់ដូចជា វេទិកាពិធី សាលាសំណាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ គម្រោងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស នៅជាប់ព្រំដែនកម្ពុជា–វៀតណាមផងដែរ។ ជាកន្លែងចាប់ផ្តើមដំណើរតស៊ូរំដោះជាតិជាសញ្ញានៃប្រវត្តិសាស្ត្រសង្គ្រាម និងនយោបាយ
ជាទីកន្លែងអប់រំ និងទេសចរណ៍ប្រវត្តិសាស្ត្រ។ អត្ថបទលោក ធូ កែវមុនី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV