Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ ដេីម្បី​ការពារ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង​ពង្រឹង​តួនាទី​ភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ ដេីម្បី​ការពារ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ។ ការ​កេីតឡេីងនូវសង្គ្រាមរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ចូលជួយអ៉ីស្រាអែលក្នុងការវាយប្រហារ​អ៉ីរ៉ង់ ។ ព្រម​ជាមួយ​នេះ​ ក៍បាន​បញ្ជាក់​ជូន​អំពី​ស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ  និង​សភាពការណ៍​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ដែល​កងយោធពលខេមរភូមិន្ទ​យើង​កំពុង​ឈរ​ជេីង​យ៉ាង​រឹងមាំ​ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ និង​ការ​ឆ្លើយ​តប​ យ៉ាង​មុឺងម៉ាត់​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​របស់ប្រមុខ​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ ក្នងការ​បិទ​ច្រកព្រំដែន​នៅ​តំបន់​មួយ​ចំនួន​ ព្រម​ទាំង​ការ​ឆ្លើយ​តប​ក្នុង​ការ​បិទ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​គ្រប់​ប្រភេទទាំងស្រុង​​ពី​ប្រទេស​ថៃ​ចូលក្នុង​ប្រទេស​កម្ពុជា​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពី​ស្មារតី​ស្នេហា​ជាតិ​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទិសទី​ គ្រប់​ស្រទាប់​វណ្ណៈ​ និង​គ្រប់​គណបក្ស​នយោបាយ​ ក្នុង​ការ​គាំទ្រ​ប្រមុខរាជ​រដ្ឋា​ភិបាល​ ដែល​ដឹក​នាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការចាត់វិធានការណ៍​យ៉ាង​មុឺងម៉ាត់​ក្នុង​វិស័យ​ការពារ​ជាតិ​ ការ​ពារ​បូណភាព​ទឹក​ដី​ និង​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ អាយសុីជេ​ ដេីម្បី​ដោះស្រាយ​តំបន់​ប្រសាទ​តាមាន់តូច​ ប្រាសាទ​តាមាន់ធំ​ ប្រសាទ​តាក្របី​ និង​តំបន់​មុំបី​ ដេីម្បី​បញ្ចប់​ជម្លោះ​ រវាង​ភាគី​កម្ពុជា​ និង​ភាគី​ថៃហេីយ​កម្ពុជា​ត្រៀម​ទទួល​យក​នូវ​ការ​កាត់​ក្ដី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទាំង​ស្រុង​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទីមួយ ត្រូវត្រៀមខ្លួនរួចជាស្រេច រួមជាមួយគ្រឿងបំពាក់ មធ្យោបាយនានា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ។ ទីពីរ ត្រូវត្រៀមបម្រុងកងកម្លាំង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ។ និងទីបី ចូលរួមជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ក្នុងសកម្មភាពនានាជួយដល់សង្គមជាតិ បម្រើប្រជាជន និងបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ​ និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ អត្ថបទតំបន់សឹករងកំពង់ធំ.ពីនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains