Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង​ពង្រឹងតួរនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដល់យោធិនក្រោមឱវាទ

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង​ពង្រឹងតួរនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដល់យោធិនក្រោមឱវាទ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងសភាពការថ្មី ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ ស្ថិតនៅភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីៗ ស្តី​ពី​ស្ថានភាព​សង្គ្រាម​ រវាង​សហរដ្ឋអាមេរិក​  អុី​ស្រាអែល​ និង​អុីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា និងសភាពការណ៍នៅក្នុងតំបន់ ព្រមទាំងសភាពការណ៍វិវត្តប្រែប្រួលថ្មីៗ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយបច្ចុប្បន្ននេះ ភាគីថៃបានបង្កហេតុគ្រប់យ៉ាងក្នុងការរំលោភសេចក្ដីប្រកាសរួម ស្ដីពីបទឈប់បាញ់កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចល័តកម្លាំង គ្រឿងចក្រ កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅលើខ្សែបន្ទាត់ព្រំដែន ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ ដែលថៃដណ្ដើមកាន់ដោយការប្រើប្រាស់កម្លាំងយោធាក្នុងរយៈពេលសង្គ្រាមឈ្លានពាន ដោយ​ខុសច្បាប់​ នៅលេីកទី​២​ រយៈពេល​ ២១ថ្ងៃកន្លងទៅ និង​ក្រោយ​ពេលកិច្ច​ព្រមព្រៀង​ឈប់​បាញ់​។  ហើយ​ ជា​មួយ​នេះ​បានបង្កហេតុដោយការផ្ទុះអាវុធជាញឹកញាប់​ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីប្រកាសរួមនៃបទឈប់បាញ់ រវាងភាគីកម្ពុជានិងថៃ  ដែល​ភាគី​កម្ពុជា​បាន​គោរព​យ៉ាង​ពេញ​លេញ​ នូវ​សេចក្តី​ប្រកាស​រួម​ នៃបទ​ឈប់​បាញ់​នេះ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍សំខាន់ៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ននានា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា រាជធានី​ ខ័ណ្ឌ​  សង្កាត់ នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ដោយបានសង្កត់ធ្ងន់អំពីវិធានការដ៏មុតស្រួច ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយបានបញ្ជាក់ថា គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមគ្នាក្នុងការកំចាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ បុគ្គលណា ដែលមានការពាក់ព័ន្ធ ក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ និង​រឹបអូសទ្រព្យសម្បត្តិ ដែលខ្លួនបានប្រព្រឹត្ត ។  ហើយជាមួយនេះ អ្នកដែល​ជាប់​ពាក់ព័ន្ធ ឬអ្នកដែលមិនបានចាត់វិធានការ ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នេះ ត្រូវមានវិធានការដកហូតមុខតំណែង និង​ចាត់​វិធានការ​តាម​ច្បាប់​ផង​ដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ ដោយយោធិនគ្រប់រូប ត្រូវចូលរួមអនុវត្តឲ្យបាន​មុឺង​ម៉ាត់​ ។  ជា​មួយ​នេះ​ត្រូវ​ប្តេជ្ញា​ចិត្ត​គោរព​ប្រតិបត្តិ​ក្នុងវិធានការស៊ីជម្រៅ នៃកំណែទម្រង់រចនាសម្ព័ន្ធកងយោធពលខេមរភូមិន្ទ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យ​ទទួល​បាន​ជោគជ័យ​។ ជាមួយនោះដែរ យោធិនគ្រប់រូប ត្រូវប្រុងប្រៀបខ្លួនរួចជាស្រេច ក្នុងការការពារបូរណភាពទឹកដី និងត្រូវចូលរួមចំណែកតាំងពីបុគ្គលម្នាក់ៗ​ អង្គភាពនិមួយៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នេះ ឱ្យទទួលបានជោគជ័យ ។ ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានក្រើនរំឭកឱ្យយោធិនគ្រប់រូប មេបញ្ជាការគ្រប់បណ្តាកងឯកភាព ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឱ្យមានការកើតឡើងជាថ្មី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ។

យោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងអនុសាសន៍សំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងវិធានការកំណែទម្រង់ដ៏មុតស្រួច​របស់​កងយោធពលខេមរភូមិន្ទ ឱ្យមាន​ប្រសិទ្ធភាព​ និង​ទទួល​បានជោគជ័យ ។
ព័ត៌មានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពិនិត្យដោយ ទៀក យ៉ុហ៊ន។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV