Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ផ្ញើសារ ដល់យុវជន-យុវតី សូមចៀសឱ្យផុតពីសកម្មភាពនានា ដែលសង្គមស្អប់ខ្ពើម

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ផ្ញើសារ ដល់យុវជន-យុវតី សូមចៀសឱ្យផុតពីសកម្មភាពនានា ដែលសង្គមស្អប់ខ្ពើម

(កំពង់ធំ)៖ យោងតាមគណនី Facebook ផ្លូវការ របស់លោក Sophal Heng នាព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៦ បានផ្សព្វផ្សាយ ខ្លឹមសារថា ÷ ប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញ ក្មួយៗមួយចំនួនបង្ហោះ caption ក្នុងfacebook របស់ក្មួយ ដែលមានលក្ខណៈមិនសមគួរជាយុវជនដែលមានតម្លៃ សេចក្ដីថ្លៃថ្នូរ  តែបង្ហាញពីសីលធម៌ និងចរឹកលក្ខណៈជាក្មេងទំនើងក្នុងសង្គមទៅវិញ។

ក្នុងនាមអ៊ំ ជាស្នងការនគរខេត្ត អ៊ំសុំឲ្យក្មួយៗ ពិចារណាឡើងវិញ មុននឹងក្មួយៗប្រើប្រាស់ពាក្យសំដី កាយវិការ ណាដែលមិនចំណេញដល់ក្មួយៗ ជៀសវាង មានការស្ដាយក្រោយនាពេលក្រោយ។

ខេត្តកំពង់ធំមិនអនុញ្ញាត្តឲ្យក្មួយៗ បង្កភាពចលាចល ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុខសុវត្ថិភាព ក្នុងមូលដ្ឋានឡើយ។តាមគណនី Facebook ផ្លូវការ របស់លោក Sophal Heng ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV