លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ផ្ញើសារ ដល់យុវជន-យុវតី សូមចៀសឱ្យផុតពីសកម្មភាពនានា ដែលសង្គមស្អប់ខ្ពើម
(កំពង់ធំ)៖ យោងតាមគណនី Facebook ផ្លូវការ របស់លោក Sophal Heng នាព្រឹកថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០២៦ បានផ្សព្វផ្សាយ ខ្លឹមសារថា ÷ ប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញ ក្មួយៗមួយចំនួនបង្ហោះ caption ក្នុងfacebook របស់ក្មួយ ដែលមានលក្ខណៈមិនសមគួរជាយុវជនដែលមានតម្លៃ សេចក្ដីថ្លៃថ្នូរ តែបង្ហាញពីសីលធម៌ និងចរឹកលក្ខណៈជាក្មេងទំនើងក្នុងសង្គមទៅវិញ។
ក្នុងនាមអ៊ំ ជាស្នងការនគរខេត្ត អ៊ំសុំឲ្យក្មួយៗ ពិចារណាឡើងវិញ មុននឹងក្មួយៗប្រើប្រាស់ពាក្យសំដី កាយវិការ ណាដែលមិនចំណេញដល់ក្មួយៗ ជៀសវាង មានការស្ដាយក្រោយនាពេលក្រោយ។
ខេត្តកំពង់ធំមិនអនុញ្ញាត្តឲ្យក្មួយៗ បង្កភាពចលាចល ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុខសុវត្ថិភាព ក្នុងមូលដ្ឋានឡើយ។តាមគណនី Facebook ផ្លូវការ របស់លោក Sophal Heng ។




![]()
