កិច្ចប្រជុំស្តីពីការត្រៀមរៀបចំសង្រ្កាន្តកំពង់ធំឆ្នាំ២០២៦
ឯកឧត្តម នួន ផារ័ត្ន បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៦ ជាមួយទីចាត់ការ មន្ទីរ និងអង្គភាពជំនាញ នៅរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ការរៀបចំសង្រ្កាន្តនាឆ្នាំនេះ ត្រូវធ្វើឡើងក្នុងបរិការណ៍គន្លងប្រក្រតីថ្មី ដែលដៃម្ខាងទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង និងដៃម្ខាងខិតខំរក្សាសាមគ្គីភាព ធានាប្រក្រតីភាពនៃជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស គឺបង្កបរិយាកាសសប្បាយរីករាយដល់ពុកម៉ែបងប្អូនយើងក្នុងពេលចូលឆ្នាំ។
ក្នុងន័យនេះ មិនមែនមានន័យថា យើងភ្លេចវីរៈយុទ្ធជនយើង ដែលបានកំពុងឈរជើងយ៉ាងអង់អាចក្លាហានកាពារទឹកដីនៅជួរមុខនោះទេ ប៉ុន្តែការរក្សាបាននូវប្រក្រតីភាពប្រកបដោយភាពរឹងមាំនៅខាងក្នុងប្រទេស គឺជាស្នូលមួយនៃខឿនការពារជាតិរបស់ប្រជាជនផងដែរ។ អត្ថបទរដ្ឋបាលខេត្ត



















![]()
