Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ របស់រដ្ឋបាលខេត្តប្រចាំខែមករា

កិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ របស់រដ្ឋបាលខេត្តប្រចាំខែមករា

(ខេត្តកំពង់ធំ)៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម លី វេត  អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើរបាយការណ៍ របស់រដ្ឋបាលខេត្តប្រចាំខែមករា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយក-នាយករងរដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែរប្រព្រឹទ្ធទៅនៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីកាត់បន្ថយពេលវេលា និងស្របតាមគោលបំណងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ដោយតម្រូវឱ្យក្រុមការងារសរុបរបាយការណ៍ប្រចាំខែនីមួយៗ ពិនិត្យ កែសម្រួលអត្ថន័យប្រយោគឃ្លា និងអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវដើម្បីយកពេលវេលាពិភាក្សា ផ្ដល់យោបល់ ឬដោះស្រាយបញ្ហាផ្សេងៗ។

ចុងបញ្ចប់ ឯកឧត្តម បានណែនាំ និងសំណូមពរ ដល់អង្គក្រុមការងារត្រូវបន្តខិតខំអនុវត្តការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។
អត្ថបទ&រូបភាពដោយ៖ រិទ្ធី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV