Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ព្រះសង្ឃនិងរដ្ឋបាលឃុំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ព្រះសង្ឃនិងរដ្ឋបាលឃុំ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

(កំពង់ធំ)÷ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក សហការី ព្រះគ្រូអនុគណស្រុក មន្ត្រីសង្ឃ លោកមេឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាលឃុំចើងដើង បាននាំយកអំណោយមនុស្សធ៌ម របស់អនុសាខាកាកបាទក្រហមស្រុក របស់សាលាអនុគណស្រុក និងរបស់រដ្ឋបាលឃុំ ទៅជូនដល់គ្រួសារលោក ហៀង ពី អាយុ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ពៅ​ ទូ អាយុ៤៥ឆ្នាំ បន្ទុកគ្រួសារ៣នាក់ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង ស្ថិតរស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

លោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកបារាយណ៍បានគូសបញ្ជាក់ថា  អគ្គីភ័យបានឆេះផ្ទះ១ខ្នងទាំងស្រុង ដែលទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឈើលើ ថ្មក្រោមឆេះកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣ទៀបភ្លឺមូលហេតុដោយសារភ្លើងធូប អុជរួចម្ចាស់ចាកចេញពីផ្ទះ។

សូមបញ្ជាក់ផងដែរថា អំណោយឧបត្ថម្ភមានដល់គ្រួសារដែលរងគ្រោះរួមមាន÷ ថវិកាចំនួន១.០០០.០០០រៀល(ថវិកាអនុសាខា ៣០០០០០រៀល សាលាអនុគណ៦០០.០០០រៀល និងរដ្ឋបាលឃុំ១០០.០០០រៀល) ឃីត១ តង់១ កន្ទេល១ ឆ្នាំង២ ទឹកត្រី៣យួរ ទឹកសុីអុីវ៣យួរ មី៣កេស ត្រីខ១យួរ ទឹកសុទ្ធ៣កេស ឃីតព្រះសង្ឃចំនួន៧ និងអង្ករ ៣០០គីឡូក្រាមផងដែរ។ អត្ថបទ រដ្ឋបាលស្រុកបារាយណ៍-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV