Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ

ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ  បានដឹកនាំ ណែនាំដល់កងកម្លាំងប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ  នៅទីបញ្ជាការស្រាល ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម ថន និងលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ត្រូវបន្តសកម្មភាពជាប្រចាំថ្ងៃ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។

នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់ក្អែកដេក និងតំបន់តាកន នៅក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង ជាលទ្ធផលបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់អួនក្រឡាញឹក ចំនួន ៦របាំង ប្រវែងជាង ១,៨០០ម៉ែត្រ និងបានបំផ្លាញចោលឡុកសាច់អួនចំនួន ៥គ្រឿង លបឬលូចំនួន ១២មាត់ និងចាក់ប្រលែងត្រីចម្រុះជាង ៣០គីឡូក្រាម។ ជាមួយនោះដែរ លោកអនុសេនីយ៍ឯក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំងសហការជាមួយសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញសាច់អួនក្រឡាញឹកចំនួន ១របាំង ប្រវែងជាង ២០០ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ  ឬថ្ងៃឈប់សម្រាកបុណ្យទានឡើយ ។ បងប្អូនបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាធនធានមច្ឆជាតិឲ្យសម្បូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងបានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលតែងតែលបលួចប្រើឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ សូមមេត្តាបញ្ឈប់សកម្មភាពខុសច្បាប់ស្ដីពីជលផលតទៅទៀត ដើម្បីយើងរួមគ្នាថែរក្សាពូជត្រីរបស់យើងឲ្យសម្បូរឡើងវិញ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV