Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា

លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា

(កំពង់ធំ ) ៖ លោក សាយ គឹមឡម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយឱ្យបានគ្រប់ៗគ្នា

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានធ្វើការអំពាវនាវនេះ ក្នុងឱកាសដែលលោកព្រមទាំងក្រុមការងារចុះមូលដ្ឋានភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង បាននាំយកអំណោយរបស់ឯកឧត្តមចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់ជូនពលរដ្ឋងាយរងហានិភ័យប្រមាណជា ២៦គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

លោកបានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំឬមេឃុំដែលខ្លួនពេញចិត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានឬផ្ដល់ការជឿទុកចិត្តនិងនៅរួមរស់ជាមួយពលរដ្ឋគ្រប់ពេលវេលា ថែមទាំងបានផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាពនិងមានជំនឿជាក់ខ្ពស់ពីម្ចាស់ឆ្នោត ជាពិសេស ពលរដ្ឋត្រូវត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធ ត្រូវពិនិត្យបញ្ជីឈ្មោះឬធ្វើជីវមាត្រ និងទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រាកដថាខ្លួនមានសិទ្ធិបោះឆ្នោតយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមថ ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និង ឯកឧត្តម ចាន់ យុត្ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពក និងឃុំប្រឡាយ ដែលបាននិងកំពុងគិតគូរយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានជាពិសេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែងថែមទាំងរួមរស់និងយល់អធ្យាស្រ័យពីសុខទុក្ខព្រមទាំងឧបត្ថម្ភស្បៀងសម្រាប់គាំទ្រជីវភាពបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋដែលកំពុងមានស្ថានភាពឬនាយរងហានិភ័យនៅក្នុងឱកាសនេះ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម បានលើកទឹកចិត្តដល់អាជ្ញាធរភូមិ ឃុំ ត្រូវតាមដាននិងយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារងាយរងហានិភ័យ និងធ្វើស្ថិតិឱ្យបានជាក់លាក់ ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះឬធ្វើសំណើរសុំការឧបត្ថម្ភគាំទ្រមករដ្ឋបាលស្រុកស្ទោងនិងក្រុមការងារចុះមូលដ្ឋានដើម្បីបានជួយឧបត្ថម្ភនិងសង្គ្រោះទាន់ពេលវេលា ដែលជានិច្ចជាកាលមិនបណ្ដែតបណ្ដោយឱ្យពលរដ្ឋឬគ្រួសារណាមួយដាច់ពោះស្លាប់ដោយអាជ្ញាធរឬក្រុមការងារពុំបានដឹងនោះឡើយ។

សូមបញ្ជាក់ថាគ្រួសារទាំង២៦ ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវ÷ អង្ករ១បេ មី១កេស និងសំលៀកបំពាក់១ថង់។ អត្ថបទ រដ្ឋបាលស្រុកស្ទោង

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV