Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អាជ្ញាធរជ្ញាធរឃុំកំពង់ស្វាយ ពង្រឹងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន រហ័ស និងមានតម្លាភាព

អាជ្ញាធរជ្ញាធរឃុំកំពង់ស្វាយ ពង្រឹងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន រហ័ស និងមានតម្លាភាព
 
(កំពង់ធំ)៖អាជ្ញាធរឃុំកំពង់ស្វាយ ពង្រឹងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបតម្រូវការជូនប្រជាពលរដ្ឋ ឱ្យកាន់តែលឿន រហ័ស និងមានតម្លាភាព

លោក ជឹម ជឿង មេឃុំកំពង់ស្វាយបានឲ្យដឹងថាឃុំកំពង់ស្វាយមានភូមិចំនួនន ១២ ភូមិ ផ្ទៃដី ៨២៦០.៦៨ ហិកតា និងមានប្រជាពលរដ្ឋ ៦២៩៤នាក់ស្រី៨០៤៦ នាក់ ។

លោកបញ្ជាក់ថា​សេវាសាធារណៈសំខាន់ៗដែលរដ្ឋបាលឃុំកំពង់ស្វាយផ្តល់ជូនមាន
​សេវាអត្រានុកូលដ្ឋាន: ការចេញសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។
​សេវារដ្ឋបាល និងបញ្ជាក់ឯកសារ: ការបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់កាយសម្បទា និងការកែប្រែទិន្នន័យផ្សេងៗ ។
ការសម្រុះសម្រួលវិវាទមូលដ្ឋាន: ការដោះស្រាយទំនាស់រដ្ឋប្បវេណីតូចតាច ឬទំនាស់ព្រំដីនៅក្នុងសហគមន៍ ដើម្បីរក្សាសាមគ្គីភាព និងភាពសុខសាន្ត។

លោកបន្តថាជាមួយនឹងការបម្រើសេវាឃុំបានធ្វើការអភិវឌ្ឍន៍នៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
 
ប្រជាពលរដ្ឋដែលបានមកទទួលសេវាបានលើកឡើងថាការមកទទួលសេវាមន្ត្រីឃុំមានការយកចិត្តទុកដាក់ជាខ្លាំងមិនប្រើពាក្យសំដីគម្រោះគំរើយនិងទារកម្រៃយកប្រាក់នោះទេ ហើយបងប្អូនសំណូមពរទៅដល់មន្ត្រីឃុំទាំងអស់សូមបន្តធ្វើអំពើល្អបន្ថែមទៀតជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV