Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ស្រុកស្ទោង ខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត និងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃសៅរ៍ ០៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកយាយ លោកតា លោក លោកស្រីក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ធំ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃនៅវត្តពោធិ៍ដំណាក់ ស្ថិតនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានរៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃ ចំនួន២៨អង្គ ព្រមទាំងប្រគេនបច្ច័យសរុបចំនួន ១,៦៦០,០០០រៀល និងជាថវិកាសម្រាប់លោកតា លោកតាលោកយាយ បងប្អូនពុទ្ធបរិស័ទសរុបចំនួន២៥នាក់ អស់ថវិកាចំនួន៦៨០,០០០រៀល ថវិកាចំណាយសរុនចំនួន ៧,៣៤០,០០០រៀល ។

បន្ទាប់មកពេលដែលជម្រាបលា លោកតា លោកតាលោកយាយ ក៏បានជួនពរជ័យសេរីមង្គល សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថា ការនាំយកនូវទេយ្យទៀនប្រគេនដល់ព្រះសង្ឃសរុបរួមមាន÷ បច្ច័យចំនួន៥,០០០,០០០រៀល,  អង្ករ២៥០គីឡូក្រាម ទៀននវស្សា១គូរ ទឹកសុទ្ធ១០កេស មី១០កេស ទឹកសុីអុីវ ០៥យួរ ទឹកត្រី០៦យួរ អំបិល១០គីឡូក្រាម ប៊ីចេង០៣គីឡូក្រាម ស្ករស០៥គីឡូក្រាម ប្រេងឆា០៥លីត្រ សាប៊ូលាងចាន០៤កាដុងធំ សាប៊ូបោកខោអាវ០៧គីឡូ ក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យ និងសម្ភារៈពីពុទ្ធបរិស័ទ្ឋថែមទៀតផងដែរ។ អត្ថបទ កងរាជអាវុធហត្ថខេត្តកំពង់ធំ

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV