Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ៖ការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យធំងាយស្រួលជាងការចិញ្ចឹមកូនឲ្យល្អ

អភិបាលរងខេត្តកំពង់ធំ៖ការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យធំងាយស្រួលជាងការចិញ្ចឹមកូនឲ្យល្អ

(កំពង់ធំ)៖លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំបានថ្លែងថាការចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យធំងាយស្រួលជាងការ
ចិញ្ចឹមកូនឲ្យល្អ។

លោក ហាន កុសល បានថ្លែងក្នុងងពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដល់សិស្សានុសិស្ស នៃសាលាគ្រាប់ពូជល្អ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ នៅភោជនីដ្ឋានឡូវ គឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកបន្តថាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ ក៏ដូចជាខេត្តកំពង់ធំរបស់យើង បាននិងកំពុងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានរឹតបន្តឹង ជំរុញអនុវត្តបានជាប្រចាំ ការទប់ស្កាត់ ការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទពិសេសការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ហើយទន្ទឹមនេះក៏សូមក្មួយៗគោរពឱ្យបាននូវគោល ការណ៍ច្បាប់នានា ពិសេសគឺជៀសឱ្យឆ្ងាយពីក្មេងទំនើង និងគ្រឿងញៀនខុសច្បាប់។

លោកបានបញ្ជាក់ថាតួនាទីជាឪពុកម្ដាយមាន៤សំខាន់គឺ-ឪពុកម្ដាយជាគ្រូបង្រៀនដំបូងនៅក្នុងផ្ទះពិសេសឪពុកម្ដាយត្រូវមានពេលវេលាមួយសម្រាប់បង្រៀនកូន។-ឪពុកម្ដាយគឺជាភាពគំរូសម្រាប់កូនជាពិសេសកូន ឪពុកម្ដាយបែបណាកូនគឺបែបនោះដែរព្រោះវាជាផ្នត់គំនិតដើម្បីសម្រាប់អ្នកបន្តវេន។-ឪពុកម្ដាយគឺជាអ្នកគាំទ្រក៏ដូចជាការលើកទឹកចិត្តសម្រាប់កូន។-ឪពុកម្ដាយត្រូវតែផ្ដល់ភាពកក់ក្តៅដើម្បីឲ្យកូនមានទំនុកចិត្តក្នុងការរស់នៅពិសេសដើម្បីឲ្យកូនទទួលបាននូវចំណេះដឹងថ្មីមួយប្រកបទៅដោយមានសមត្ថភាពឪពុកម្ដាយត្រូវបានឲ្យកូនបង្ហាត់បង្រៀនឡើងវិញហើយការវិនិយោគថវិកាឲ្យកូនសិក្សារៀនសូត្រមិនដូចការវិនិយោគធ្វើផ្ទះសម្បែងនោះទេ។

លោកបញ្ជាក់ថាកម្មវិធីនេះគឺពង្រីកនូវមូលដ្ឋាននៃគោលគំនិត និងទស្សនៈឱ្យកាន់តែ លាយបន្ថែមទៀត ព្រមទាំងជួយដាស់តឿនដល់អាណាព្យាបាលសិស្សឱ្យយកចិត្តទុកដាក់ជំរុញលើកទឹកចិត្តកូនៗឱ្យកាន់តែខិតខំរៀនសូត្រក្នុងគោលដៅបង្កើនល្បឿនក្នុងវិស័យអប់រំដូចពាក្យស្លោកថា“អ្នកចេះគឺជាប់និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបានថ្លែងអំណរគុណដល់មាតាបិតាដែលបានបញ្ជូនកូនមកសិក្សារៀនសូត្រដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំតាមរយៈការរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀតដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្ដល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់អភិបាលកិច្ចល្អ និងមានគណនីយភាពជាមួយនឹងប្រជាជននិងសហគមន៍។ ដូច្នេះសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ពិសេសសកម្មភាពបង្រៀន និងរៀនដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលការសិក្សារបស់សិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌ និងឥរិយាបទថ្លៃថ្នូរ សាកសមជាកុលបុត្រគល់ធីតា និងជាទំពាំងស្នងឬស្សីរបស់ជាតិ។

លោក ហាន កុសល បានថ្លែងអំណរគុណបងប្អូន និងបុគ្គលិកអប់រំទាំងអស់ព្រមទាំងដៃគូអភិវឌ្ឍន៍វិស័យឯកជនអង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានាដែលបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាឱ្យមានការរីកចម្រើនជាទីមោទនាក្នុងរយៈពេលកន្លងមក សូមជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អតទៅទៀតដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់រូបនៅកម្ពុជា។
លោក ខាត់ សុខអេង នាយកសាលាគ្រាប់ពូជល្អបានបញ្ជាក់ថាប្រវត្តិសាលារៀនគ្រាប់ពូជល្អ ចាប់ផ្តើមពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ ដែលមានសិស្សប្រមាណ២០នាក់ និងគ្រូតែ៣នាក់ តែប៉ុណ្ណោះ។សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦មានសិស្សសរុបចំនួន ចំនួន ៩៦៦ នាក់ ស្រីចំនួន ៤២០ នាក់ សិស្សថ្នាក់ភាសាអង់គ្លេសពេញម៉ោង STEAM មានចំនួន ៤០៨ នាក់ បានឡើងថ្នាក់ចំនួន ៣៩៥ ស្រីចំនួន ១៨០ នាក់ ស្មើនឹង ៩៧% ។ សិស្សភាសាអង់គ្លេសថ្នាក់ថែមម៉ោង ESL ចំនួន ៣៥៥ នាក់ បានឡើងថ្នាក់ចំនួន ៣៥០ នាក់ ស្រី ១៤៩ នាក់ ស្មើនឹង ៩៨.៥៩% និងសិស្សថ្នាក់ភាសាខ្មែរចំនួន ២៤៦ នាក់ បានឡើងថ្នាក់ចំនួន ២៤៣ នាក់ ស្រី ៩១ នាក់ ស្មើនឹង៩៨.៧៦%។
លោកបានបញ្ជាក់ថា ហើយសាលាគ្រាប់ពូជល្អ មានកម្មវិធីសិក្សាធំៗ ចំនួន៦គឺ១៖ កម្មវិធីសិក្សាថ្នាក់ទារកដ្ឋាន (ដែលទទួលកុមារចូលរៀនចាប់ពីអាយុ មួយឆ្នាំកន្លះ), ២៖ កម្មវិធីសិក្សាអង់គ្លេសតាមបែបទំនើប គឺកម្មវិធី STEAM (ទទួលកុមារចូលរៀនចាប់ពីអាយុ ៣ឆ្នាំឡើងទៅ) មានមុខវិជ្ជាដូចជា អង់គ្លេស, គណិតវិទ្យា, វិទ្យាសាស្ត្រ, កុំព្យូទ័រ និងវិស្វកម្ម, ៣៖ កម្មវិធីសិក្សាភាសាខ្មែរ (KGE) ចាប់ពីថ្នាក់កម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា, ៤៖ កម្មវិធីសិក្សា ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង (English for Commincation), ៥៖ កម្មវិធីសិក្សា ភាសាអង់គ្លេសក្រៅម៉ោង ESL ចាប់ពីកម្រិតដំបូងដល់ថ្នាក់_IELTS និង៦៖ ថ្នាក់កីឡាតេក្វាន់ដូ។
បន្ថែមពីកម្មវិធីសិក្សាធំៗ ខាងលើនេះសាលាគ្រាប់ពូជល្អក៏បានបន្ថែមថ្នាក់សិក្សា ភាសាចិន បណ្ណាល័យ និង Computer ដើម្បីដើរទាន់សម័យកាលទៅលើជំនាញសតវត្សទី២១ ដែលជាជំនាញជួយពង្រឹង និងអភិវឌ្ឍសមត្ថភាព សិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប។ លើសពីនេះ ដើម្បីឱ្យសិស្សរៀនស្របតាមកម្មវិធីសិក្សាទំនើបសាលាក៏បានបន្ថែមកម្មវិធីសិក្សាបន្ថែមដូចជា៖ សិល្បៈ តន្ត្រី និងកីឡា ដើម្បីឱ្យសិស្សបានសម្រាកខួរក្បាលពីការសិក្សានិងបណ្តុះបំណិនប្រសប់របស់កុមារដើម្បីឱ្យសិស្សបង្កើនការសប្បាយរីករាយនិងធ្វើឱ្យរាងកាយមាំមួន៕

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV