Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា វ៉ាន់ចាន់ អញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី «ឱកាសការងារ និងគោលដៅជីវិត» ដែលរៀបចំឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ

ឯកឧត្តម ជា វ៉ាន់ចាន់ អញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី «ឱកាសការងារ និងគោលដៅជីវិត» ដែលរៀបចំឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ

(កំពង់ធំ)៖ ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាស្តីពី «ឱកាសការងារ និងគោលដៅជីវិត» ដែលរៀបចំឡើងនៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សិក្ខាសាលានេះផ្តោតលើការផ្តល់ចំណេះដឹង ការណែនាំ និងការលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ និងអ្នកដែលមិនទាន់កំណត់គោលដៅជីវិតបានច្បាស់លាស់ ឱ្យយល់ដឹងកាន់តែប្រសើរអំពីជម្រើសនៃការសិក្សា ជំនាញវិជ្ជាជីវៈ ឱកាសការងារ និងការរៀបចំផែនការសម្រាប់អនាគត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ បានលើកឡើងពីអត្ថប្រយោជន៍ដែលយុវជនអាចទទួលបានតាមរយៈការសិក្សា និងការចូលរួមក្នុងកម្មវិធីអប់រំដែលផ្តល់ការណែនាំអំពីការងារ និងគោលដៅជីវិត។ ក្នុងនោះ រួមមានការទទួលបានការយល់ដឹងអំពីការងារ និងការរៀបចំគោលដៅជីវិត ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងទទួលបានឱកាសក្នុងការស្វែងរកការងារ និងឱកាសផ្សេងៗដែលអាចជួយដល់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

ឯកឧត្តមបានបញ្ជាក់ផងដែរថា អត្ថប្រយោជន៍ពិសេសមួយដែលយុវជនអាចទទួលបាន គឺឱកាសអាហារូបករណ៍១០០ភាគរយ ពីវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ព្រមទាំងអត្ថប្រយោជន៍ និងឱកាសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការសិក្សា និងការងារ។

ជាមួយគ្នានេះ លោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ បានលើកឡើងអំពីចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់វិទ្យាស្ថាន ក្នុងការចូលរួមផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់យុវជនឱ្យមានចំណេះដឹង និងជំនាញសមស្របសម្រាប់ការសិក្សាបន្ត និងទីផ្សារការងារ។

លោកនាយកបានចាត់ទុកសិក្ខាសាលានេះជាឱកាសពិសេសសម្រាប់ប្អូនៗដែលទើបបញ្ចប់ថ្នាក់ទី១២ ប៉ុន្តែមិនទាន់មានគោលដៅច្បាស់លាស់ ដើម្បីទទួលបានព័ត៌មាន និងការណែនាំដែលអាចជួយឱ្យពួកគេធ្វើការសម្រេចចិត្តបានកាន់តែច្បាស់លាស់លើការសិក្សា និងអាជីពនាពេលអនាគត។ ការរៀបចំសិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងចូលរួមជួយបង្កើនការយល់ដឹងរបស់យុវជនអំពីសារៈសំខាន់នៃការកំណត់គោលដៅជីវិត ការអភិវឌ្ឍសមត្ថភាព និងការត្រៀមខ្លួនសម្រាប់ឱកាសការងារនាពេលខាងមុខ។  អត្ថបទលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV