Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងឃុំពាមបាង

កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងឃុំពាមបាង

(កំពង់ធំ)÷ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  និងលោកជំទាវ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៥៥៣គ្រួសារ ដែលមានជីវភាពខ្វះខាតនៅឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ហើយការផ្តល់ស្បៀងអាហារថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ។

 ឯកឧត្តម អ៊ុយ សំអាត បានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើមានការអភិវឌ្ឍដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ផ្សេងៗឱ្យកាន់ប្រសើរឡើង ទាំងផ្នែកធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌។ ដើម្បីភាពរីកចម្រើននិងប្រែក្លាយទៅជា ប្រទេសអភិវឌ្ឍក្នុងពេលខាងមុខ។ ដោយមានយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដោយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើឱខេត្តកំពង់ធំមានការអភិវឌ្ឍលើគ្រប់វិស័យ គាំទ្រនិងលើកកម្ពស់ សកម្មភាពការងាររដ្ឋបាល ការងារមនុស្សធម៌ ការដោះស្រាយនូវសំណូមពរ ផ្សេងៗរបស់មូលដ្ឋាន។

ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាមានទុក្ខលំបាកនោះឡើយ។  អំណោយទាំងនេះគឺបានមកពីតាមរយៈភ្នាក់ងារស្ម័គ្រចិត្ត និងអាជ្ញាធរភូមិ/ឃុំ ចុះស្រាវជ្រាវតាមផ្ទះអំពីបញ្ហាជីវភាពប្រជាពលរដ្ឋ បានរាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានសម្រេចចាត់តាំងក្រុមការងារ និងនាំយកអំណោយទាំងនេះមកចែកជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារ ដែលមានជីវភាពខ្វះខាតទទួលបានអំណោយក្នុង០១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងឃីត០១។ ក្នុងងនោះគ្រួសារជាស្ត្រីមានផ្ទៃពោះនិងសម្រាលកូនតូចចំនួន១៨០គ្រួសារទទួលបាន÷ឃីតស្ត្រី០១កញ្ចប់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains