Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ កម្លាំងជំនាញចម្រុះ នៅតែបន្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ជាក់ស្តែង លោក ប៉េង សុធារៈ អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាអនុប្រធានក្រុមការងារ លោក វរ:សេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអនុប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំផាត់សណ្តាយ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ បានចេញត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុច កោះតាបរ ដល់ផ្ទះឆេះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទទួលបានលទ្ធផលចំនួន១ករណី ដោយបានរុះរើកាត់តម្រឹមរបាំងសាច់អួនលើសប្រវែងកំណត់ចំនួន៤ របាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន៣០០ដើម។

ក្នុងថ្ងៃនេះដែរ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ ចាន់គង់ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលនៅចំណុច បែកឃ្លះ និងចំណុចមុខបួន ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ឋផលអនុវត្តបាន(០១ករណី) វត្ថុតាងរួមមាន÷ ឆ្នុកចំនួន១មាត់ទំហំ(១៦ម៉ែត្រ×៤ម៉ែត្រ×០,០០១ម៉ែត្រ) អាគុយចំនួន០៥គ្រឿង អំពូលម៉ែត្រចំនួន០៥គ្រឿង ដុំភ្លើងចំនួន ០៥គ្រឿង ខ្សែភ្លើងប្រវែង៦០ម៉ែត្រ កាប់បង្គោលឬស្សីចោលនៅនឹងកន្លែងចំនួន២២ដើម ប្រលែងត្រីចំនួន១០គីឡូក្រាមចូលទន្លេវិញ។
 

រីឯ លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក)និងទីបញ្ជាកាស្រាលប្រប្រចាំការនៅតំបន់៣ ក្នុងភូមិសាស្ត្រស្រុកតាំងគោកបាន ចុះប្រតិបត្តិការណ៍ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផល នៅចំណុច កោះតាកែវនិងបឹងកក់ស្ថិតក្នុងភូមិសាស្ត ឃុំស្រឡៅ ស្រុកតាំងគោក។ លទ្ធផលអនុវត្តបាន០១ករណី ត្រូវបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន របាំងស្បៃមុង១២របាំងមានប្រវែង៤៨៥ម៉ែត្រ ឡុក១២គ្រឿងលបលូ១២មាត់បង្គោល២៩៧ដើម ចាក់លែងត្រីចម្រុះប្រលែង៣៥គីឡូក្រាមចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

 

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun