Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មនុស្សស្លាប់ម្នាក់នៅនឹងកន្លែងដោយសាររន្ទះបាញ់ពេលមេឃកំពុងភ្លៀងនៅឃុំចំណាក្រោមស្រុកស្ទោង

មនុស្សស្លាប់ម្នាក់នៅនឹងកន្លែងដោយសាររន្ទះបាញ់ពេលមេឃកំពុងភ្លៀងនៅឃុំចំណាក្រោមស្រុកស្ទោង

(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥  វេលាម៉ោង៦:៣០នាទី មានករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)។ សពឈ្មោះ ធត ធីម ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិស្វាយអៀ ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តកំពង់ធំ។ 

តាមការបំភ្លឺរបស់ឈ្មោះ ហាប វ៉ាន់ដា ភេទប្រុស ជាអ្នកបើកត្រាក់ទ័របាននិយាយថារូបគេបានភ្ជួរដីឱ្យឈ្មោះ ធត ធីម នៅតំបន់ថ្នាញដោយ  នៅកន្លែងភ្ជួរដីនោះមានគ្នា៥នាក់ ពេលភ្ជួររួចមេឃខ្មៅបំរុងនឹងភ្លៀងក៏បាននាំគ្នាមកផ្ទះ ដោយឈ្មោះ ហាប វ៉ាន់ដា អ្នកបើកត្រាក់ទ័ររ ឈ្មោះ ថក ថាយ ជិះត្រាក់ទ័រ ឈ្មោះ ហ៊ាម និងឈ្មោះសេង ជិះគោយន្តកន្ត្រៃយ៍នៅខាងមុខត្រាក់ទ័រ ចំណែកឈ្មោះ ធត ធីម (សព) ឈរនៅខាងក្រោយត្រាក់ទ័រប្រហែល២ម៉ែត។ ភ្លាមនោះលឺសំឡេងឆាំង ពេលនោះស្រាប់ឈ្មោះ ធត ធីម បានដួលទៅលើដីនៅខាងក្រោយត្រាក់ទ័រ ចំណែកអ្នកផ្សេងទៀតពុំមានរបួសនោះទេ សពមានស្លាកស្នាមឆេះខ្លោចដើមទ្រូង និងផ្នែកកមួយចំហៀងផងដែរ។ 

ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានបានបញ្ជាក់ថាសពនេះត្រូវបានរន្ទះបាញ់ស្លាប់ពិតប្រាកដមែនហើយប្រគល់សពឱ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណីតាមបែបពុទ្ធសាសនា។ អត្ថបទរដ្ឋបាលស្រុកស្ទោង -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។
                  

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains