អនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បាននាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត១១គ្រួសារ
(កំពង់ធំ)÷នៅថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៥ លោកស្រី ឃួន ឡេ អភិបាលរងស្រុក តំណាងលោក វណ្ណៈ សោភានិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និងមន្រ្តីប្រចាំការអនុសាខាស្រុកបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខននាំយកថវិកា អង្ករ សម្ភារៈ ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១១ គ្រួសារ នៅឃុំសាគ្រាម៨គ្រួសារ ឃុំសាលាវិស័យ៣គ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកស្រី ឃួន ឡេ បានបញ្ជាក់ថាគ្រួសារដែលមានជីវភាពខ្វះខាតមានឈ្មោះ នៅឃុំសាគ្រាម÷ ១.ឈ្មោះ គ្រី ទុំ ភេទស្រី អាយុ៦៥ឆ្នាំ សមាជិកមាន៥នាក់ ទីទាល់ក្រមានបណ្ណក្រីក្រប្រភេទ១។ ២.ឈ្មោះ តេង គួត ភេទស្រី អាយុ៨៦ឆ្នាំ មានសមាជិក០៣នាក់ មានបណ្ណក្រីក្រប្រភេទ២។ ៣.ឈ្មោះ មិន ហ៊ឹម ភេទស្រី អាយុ៦០ឆ្នាំ មានសមសជិក០៤នាក់ រស់នៅភូមិវាលថ្នល់ទីទាល់ក្រមានប័ណ្ណក្រីក្រប្រភេទក្រ២។ ៤.ឈ្នោះ ឈុន អ៊ី ភេទស្រី អាយុ៧៦ឆ្នាំ មានសមាជិក៣នាក់ គ្មានប័ណក្រីក្រទេ។ ៥.ឈ្មោះ តឹង វឿន ភេទស្រី អាយុ៥០ឆ្នាំ មានសមាជិក០៤នាក់ ទីទាល់ក្រមានបណក្រីក្រប្រភេទក្រ២។ ៦.ឈ្មោះ ហួន សុភីន ភេទស្រី អាយុ២៨ឆ្នាំ មានសមាជិក០៦នាក់ ត្រូវខ្យល់កន្រ្តាក់។ ៧.ឈ្មោះ នឿន អ៊ីណា ភេទស្រីអាយុ២៨ឆ្នាំ មានសមាជិក០៤នាក់ ត្រូវខ្យល់កន្រ្តាក់។ ៨. ឈ្មោះ អឿង សំណាង ភេទប្រុស ២៩ឆ្នាំ មានសមាជិក២នាក់ ត្រូវរន្ទះបាញ់ស្លាប់។ ចំពោះឃុំសាលាវិស័យ ១.ឈ្មោះ ងន ណែម ភេទប្រុស អាយុ៣៦ឆ្នាំប្រពន្ធឈ្មោះ លាម ស៊ីថាន អាយុ៣៣ឆ្នាំមានសមាជិកចំនួន៦នាក់ គ្រួសារទីទាល់ក្រពិការជេីងមួយចំហៀងទាំងប្តីទាំងប្រពន្វ មានបណ្ណក្រីក្រប្រភេទក្រ១។ ២.ឈ្មោះ ហ៊ុន ឈីន ភេទប្រុស អាយុ៧៧ឆ្នាំប្រពន្វឈ្មោះ ទូ សឿង អាយុ៧៥ឆ្នាំ មានសមាជិក៦នាក់ ទីទាល់ក្រមានជំងឺប្រចាំកាយមានបណ្ណក្រីក្រប្រភេទក្រ១
។ ៣.ឈ្មោះ អឹម ណយ ភេទស្រី អាយុ៥៧ឆ្នាំ មានសមាជិកនាក់ស្រ្តីមេម៉ាយក្រីក្រ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីអនុប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
បន្ថែមក្នុងពេលនោះដែរលោកស្រីអនុប្រធានអនុសាខា សូមឱ្យបងប្អូនទាំងអស់រស់នៅប្រកបដោយ អនាម័យជានិច្ចទាំងការហូបស្អាត ផឹកស្អាត សម្រាកក្នុងមុងជាប្រចាំ ដើម្បីចៀសផុតពីជំងឺផ្សេងៗ និងសូមប្រុងប្រយ័ត្នខ្ពស់ទៅនឹងការត្រៀមបង្ការគ្រោះមហន្តរាយដែលអាចកើតមានគ្រប់ពេល គ្រប់វេលាដូចជាករណី អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ដាក់ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។
សូមបញ្ជាក់ផងដែរថាសម្ភារៈដែលអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក បានផ្តល់ជូនគ្រួសារទាំង១១គ្រួសារខាងលើក្នុងមួយគ្រួសារៗទទួលបាន÷ ថវិកា ៥០,០០០រៀល អង្គរ៥០គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ
ទឹកស៊ីអ៊ីវ០១យួរ ធុងចំរោះទឹកស្អាត១ធុង។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។