Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស័ង្កសី ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ របើកដំបូលផ្ទះមួយខ្នង សាងសង់ពីឈឺ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង៨ម៉ែត្រ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក គង់ វុទ្ធី អាយុ៤០ឆ្នាំ មានភរិយានិងកូនចំនួន ៥នាក់ បានបញ្ជាក់ថា នៅវេលាម៉ោង ៦:៣០ នាទី ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ មានខ្យល់កន្ត្រាក់ បានគួចបោកបក់ ចំផ្ទះរបស់គាត់ ហើយបណ្ដាលឱ្យរបើក និងប៉ើងដំបូលផ្ទះអស់ទាំងស្រុង ប៉ុន្តែមិនមានការគ្រោះថ្នាក់ដល់កូនចៅ ដែលនៅក្នុងផ្ទះឡើយ ហើយបន្ទាប់មកភ្លៀងមួយមេបានធ្លាក់មកជាបន្តបន្ទាប់បណ្ដាលឲ្យគាត់នឹងក្រុមគ្រួសាររត់ទៅជ្រកនៅផ្ទះប្រជាពលរដ្ឋនៅជិតខាង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដោយគ្រោះមហន្តរាយខ្យល់កន្ទ្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយខ្នងនៅពេលនេះ  និងបានពាំនាំដោយការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលសម្ដេចលោកជំទាវ និងឯកឧត្តម  លោកតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ។ ទីណាដែលប្រជាពលរដ្ឋមានទុក្ខលំបាក ថ្នាក់ដឹកនាំយើងតែងតែណែនាំឲ្យកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ  ទៅជួយដោះស្រាយការលំបាកនេះ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានចាត់តាំងកងកម្លាំង រួមជាមួយប្រជាពលរដ្ឋ ដើម្បីជួសជុលដំបូលផ្ទះ ដែលខូចខាតរបស់ពួកគាត់ឡើងវិញ និងបានជួយឧបត្ថម្ភអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនក្រុមគ្រួសារលោក គង់ វុទ្ធី នូវស័ង្កសីចំនួន២០ សន្លឹក អង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន ២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរផងដែរ។

លោក គង់ វុទ្ធី និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែជួយដោះស្រាយការលំបាកជូនដល់អតីតយុទ្ធជន និងប្រជាជននៅគ្រប់ទីកន្លែង និងបានសូមគោរពជូនពរសម្ដេចលោកជំទាវ ឯកឧត្តម និងសហការីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains