Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ប្រគល់​ថវិកា​បេឡាមរណ​សង្គ្រោះ​ និង​អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ នៅក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ នៃ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ និងក្រុងស្ទឹងសែន​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធជនសោធននិវត្តន៍ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​​ នៅ​គេហដ្ឋាន​របស់​សព​ ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ។

លោក​អនុ​សេនី​យ៍ទោ​ យិន ដាលីន​ នាយ​រង​ការិយាល័យ​ទី១​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ តំណាង​ឲ្យ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បានបញ្ជាក់ថា៖ លោក ​អ៉ឹម យ៉ុន ជាអតីតយុទ្ធជនចូលសោធននិវត្តន៍ អាយុ ៥៩ឆ្នាំ មានឋានន្តសក្តិ អនុសេនីយ៍ឯក បាន​ចូលរួម​បម្រើ​ក្នុង​ជួរ​កង​នគរបាល​ខេត្តកំពង់ធំ​ នៅ​ឆ្នាំ​១៩៩៥​ ហើយត្រូវបានក្រសួង​មហាផ្ទៃ​ដាក់​ចូលនិវត្តន៍នៅក្នុងឆ្នាំ២០២០​ ហេីយ​លោកត្រូវ​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​នៅ​ថៃ្ង​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ ។

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទី​បំផុត​ចំពោះ​ការ​បាត់បង់​លោក​ អ៉ឹម យ៉ុន ​ដែលជាអតីតយុទ្ធជនចូលសោធននិវត្តន៍ ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​ប្រជាជន​ ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​នៅ​ក្នុង​ខេត្ត​ ព្រមទាំង​ធ្លាប់​ឆ្លងកាត់​ ការ​ប្រយុទ្ធ​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ផងដែរ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ជម្រាប​ជូន​ក្រុម​គ្រួសារ​សព​ និង​ប្រជាពលរដ្ឋ​អំពី​ប្រសាសន៍​សំខាន់​ៗរបស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ គិត​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ ការ​សិក្សា​រៀន​សូត្រ​ ការ​ផ្តល់​ការ​ងារ​សមស្រប​សម្រាប់​កូន​ចៅ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​យេីង​  រួម​ទាំង​ការ​ដោះ​ស្រាយ​ដីធ្លី​ និង​ផ្ទះ​សម្បែង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ដែល​គ្មាន​ដី​គ្មាន​ផ្ទះ​ ពិត​ប្រាកដ​ផងដែរ​ ។

នៅ​ក្នុង​ឱកាស​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ អតីតយុទ្ធជនសោធននិវត្តន៍​ ឈ្មោះ​  អ៉ឹម យ៉ុន នេះដែរ ។ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ប្រគល់​ជូន​នូវ​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន​ ៤,០០០,០០០​ រៀល​  និង​គ្រឿង​ឧបភោគ​បរិភោគ​ អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត ​ពេជ​ ចន្ទ​មុន្នី​ ជូន​ដល់​ក្រុម​គ្រួសារ​សព​ផងដែរ​  និង​បាន​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​លោក​ អ៉ឹម យ៉ុន បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV