!ឯកឧត្តម អ៊ុន បុត្ត ចូលរួមកិច្ចប្រជុំអនឡាញ ( ZOOM ) បូកសរុបលទ្ធផលការងារគ្រប់កម្មវិធីទូរសព្ទដៃ «NoDrug»
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ រួមជាមួយលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងកម្មវិធីទូរសព្ទដៃ «NoDrug» តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំ(សាលាខេត្តអគារ B)។
គោលបំណងកម្មវិធី ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងរាយការណ៍ករណីគ្រឿងញៀនក្នុងមូលដ្ឋាន ស្របតាមទិសដៅ «រួមគ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
កិច្ចប្រជុំនេះត្រូវបានដឹកនាំ និងបើកដោយផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ និងជាប្រធានគ្រប់គ្រងកម្មវិធីទូរសព្ទដៃ «NoDrug» ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ក្នុងការចូលរួមបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រព័ន្ធបច្ចេកវិទ្យា៕អត្ថបទចន្ថា បុណ្យឬទ្ធិ-ពិនិត្យដោយអ៊ុមញឹប។






![]()
