Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ផ្ទះមួយខ្នងរបស់លោកពលបានឯក ឡាំ សុខុម នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានខ្យល់កន្ត្រាក់កួចបក់បោក បណ្ដាលឲ្យខូចខាតទាំងស្រុង

ផ្ទះមួយខ្នងរបស់លោកពលបានឯក ឡាំ សុខុម នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានខ្យល់កន្ត្រាក់កួចបក់បោក បណ្ដាលឲ្យខូចខាតទាំងស្រុង

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៦ ភ្លៀងមួយមេ និងខ្យល់កន្ត្រាក់ បានគួចបក់បោកធ្វើឲ្យប៉ើងដំបូលផ្ទះមួយខ្នងទំហំ ៩ម៉ែត្រ គុណនឹង ១៣ម៉ែត្រ សាងសង់ពីឈើ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី នៅភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របស់លោកពលបាលឯក ឡាំ សុខុម នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បណ្ដាលឱ្យខូចខាតទាំងស្រុង។

ដោយទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី នាំយកស័ង្កសី គ្រឿងឈើ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដំណើរការជួសជុលជម្រកស្នាក់នៅបណ្ដុះអាសន្ន ជូនលោកពលបាលឯក ឡាំសុខុម ដែលមានភរិយានិងកូនតូចៗចំនួន ២នាក់ នៅក្នុងបន្ទុក ។

លោកពលបាលឯក ឡាំ សុខុម បានបញ្ជាក់ថា៖ នៅវេលារសៀល ម៉ោងប្រមាណជា ៤ និង ៣០នាទី ថ្ងៃ​ទី​ ៩​ ខែមិថុនា​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​មានភ្លៀងមួយមេ និងខ្យល់កន្ត្រាក់បានគួចបោកបក់យ៉ាងខ្លាំង សំដៅផ្ទះគាត់ ដែលពេលនោះ គាត់និងភរិយា រួមជាមួយនិងកូនតូចៗចំនួន ២នាក់ កំពុងស្នាក់នៅក្នុងផ្ទះនេះ ។ ហើយពេលនោះខ្យល់កន្ទ្រាក់បានគួចប៉ើងដំបូលផ្ទះគាត់របើកទាំងអស់ចេញទៅខាងក្រៅផ្ទះ បណ្ដាលឱ្យគាត់និងក្រុមគ្រួសារ មាន​ការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំង​ ព្រម​ជាមួយ​នោះ​ដែរ​រួមជាមួយទ្រព្យសម្បត្តិ សម្ភារៈប្រើប្រាស់ទាំងអស់ ត្រូវទទឹកជោគ​ និងមួយចំនួនត្រូវបានខូចខាតផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដោយឧបទ្ទវហេតុនេះ និងបានណែនាំដល់លោកពលបាលឯក ឡាំ សុខុម និងភរិយា ព្រមទាំងកូនតូចៗ រកកន្លែងស្នាក់នៅបណ្ដោះអាសន្នសិន ដើម្បីក្រុមការងារជួយរៀបចំដឹកជញ្ជូនឈើ និងសម្ភារៈមួយចំនួនមកជួយជួសជុលឱ្យបានស្នាក់នៅបណ្ដោះអាសន្នសិន ។ ហើយនៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាន​ជួយឧបត្ថម្ភស័ង្កសីចំនួន ៥០សន្លឹក និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីដំណើរការជួសជុលជម្រកស្នាក់នៅបណ្ដោះអាសន្ន និងដោះស្រាយការលំបាកខ្វះខាតនៅពេលនេះ​បាន​មួយ​គ្រាផងដែរ​ ។

លោក​ពលបាល​ឯក​ ឡាំ​ សុខុម​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍ជ្រាល​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​ជានិច្ចកាល​តែងតែ​ផ្សាភ្ជាប់​ពី​សុខ​ទុក្ខ​ ជាមួយ​យោធិន​ក្រោម​ឱវាទ​គ្រប់​ៗរូប​ និង​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV