Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមស្រុកមកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣គ្រួសារ នៅភូមិចតុលោក ស្រុកបារាយណ៍

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមស្រុកមកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣គ្រួសារ នៅភូមិចតុលោក ស្រុកបារាយណ៍ 

(កំពង់ធំ)÷ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមស្រុកមកប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
 
 តាមរបាយការណ៍របស់លោកស្រី ហាក់ ពុទ្ធិតុសិតា បានបញ្ជាក់ថាគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់៣គ្រួសាររួមមាន÷ ១. លោក សួន ថាន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ២.អ្នកស្រីឈ្មោះ ឯក គឿន  ភេទស្រី អាយុ ៥៦ឆ្នាំរស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ៣.លោក ឈ្មោះ អ៊ុយ ហយ  ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ករណីនេះបានកើតឡើងនៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង។៥;០០ល្ងាច ធ្វើឱ្យខូចខាតផ្ទះនិងរបើកដំបូលអស់មួយចំនួនផងដែរ។

មានប្រសាសន៍នៅក្នុងកម្មវិធីនេះលោកស្រីអភិបាលរងស្រុកបារាយណ៍ក៏ បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយគ្រួសាររងគ្រោះបីគ្រួសាររងផលប៉ះពាល់ដោយធម្មជាតិគឺខ្យល់កន្ត្រាក់បានធ្វើឱ្យខូចខាតផ្ទះសម្បែង។ សូមបន្តការប្រកបរបរចិញ្ចឹមជីវិតទៅមុខទៀត និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំទាំងការផឹកស្អាត  ហូបស្អាត និងរស់នៅស្អាត។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ត្រូវបានយកមកប្រគល់ជូនដល់គ្រួសារ៣គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុង១គ្រួសារទទួលបាន÷ អង្ករ១២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៤០មុឺនរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកបារាយណ៍

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV