ឯកឧត្តម ញឹក បានខេង អញ្ជេីញចូលរួមបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគម្រោង និងពិគ្រោះយោបល់ស្តីពីរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក
(កំពង់ធំ)៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានបេីកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគម្រោង និងពិគ្រោះយោបល់ស្តីពីរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលរៀបចំឡេីងនៅសាលាខេត្តកំពង់ធំ។ សិក្ខាសាលានេះមានការចូលរួមពីអភិបាលរងស្រុក អង្គការពាក់ព័ន្ធ វិស័យឯកជននានា និងសិក្ខាកាមប្រមាណ៦០នាក់ផងដែរ ដែលធ្វេីឡេីងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា យើងដឹងហើយថា ដៃគូសហការពិតជាមានសារៈសំខាន់ក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមជាតិរបស់យើងស្របតាមគោលនយោបាយជាតិ និងច្បាប់បទដ្ឋានគតិយុត្តនានា។ ឯកឧត្តមបានបន្តថា អាកាសធាតុមួយរយះនេះមានការបម្រែបម្រួលខ្លាំង ជាក់ស្តែងនៅកម្ពុជាយេីងឃេីញថាមានអាកាសធាតុក្តៅខ្លាំងមិនធ្លាប់មាន ហេីយមួយទៀតភាពរាំងស្ងួតក៏មិនសូវធ្លាប់មាន ថែមពីនេះការភ្លៀងទៀងរដូវក៏មានការផ្លាស់ប្តូរផងដែរ បែបនេះហេីយទេីបយេីងពិគ្រោះយោបល់គ្នាអំពីការរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុកនេះឡេីង ។
ឯកឧត្តមបានបន្ថែមទៀតថា រដ្ឋាភិបាលយេីងគឺមានគម្រោងបន្សាំខ្លួនជាមួយការបម្រែបម្រួលអាកាសធាតុ ហេីយគម្រោងនេះនិងបង្កេីតឡេីងឆាប់ៗនេះ ដែលមានអង្គការដៃគូ និងវិស័យឯកជនសហការណ៍គ្នាផងដែរ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាដៃគូសហការណ៍ទាំងអស់និងវិស័យឯកជន និងជួយដល់បណ្តាឃុំមួយចំនួនដែលមានបងប្អូនប្រជាពលរដ្ឋប្រឈមជាមួយនឹងបញ្ហាអាកាសធាតុនេះ ដែលប៉ះពាល់ដល់កសិកម្មរបស់ប្រជាពលរដ្ឋយេីង ដេីម្បីផ្តល់ជាគំនិតដំណោះស្រាយជូនពួកគាត់ ។
គួរបញ្ជាក់ផងដែរថាគោលបំណងនៃសិក្ខាសាលា ៖
១) លើកកម្ពស់ការយល់ដឹងរួមគ្នារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក គោលដៅ ដៃគូអនុវត្តគម្រោង និងភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍គោលដៅអំពីគោលដៅ គោលបំណង និងសកម្មភាពរបស់គម្រោង “សង្គមស៊ីវិលសកម្មដើម្បីហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា” និង
២) បង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋបាលខេត្ត ក្រុង ស្រុក គោលដៅ ដៃគូអនុវត្តន៍គម្រោង និងភាគីពាក់ព័ន្ធនានា រួមទាំងសហគមន៍គោលដៅក្នុងការអនុវត្តគម្រោង និងសកម្មភាពរួមគ្នាដើម្បីចូលរួមចំណែកក្នុងការការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ។
៣) រៀបចំក្រុមការងារហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដើម្បីដើរតួជាធាតុផ្សំដ៏សំខាន់ក្នុងការណែនាំ និងសម្រេចចិត្តទាក់ទងនឹងហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលក្រុង ស្រុក គោលដៅ។
អត្ថបទដោយ : យីម ប៊ុន ហ័រ-ពិនិត្យដោយអ៊ុមញឹប។