មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី.. កោតសរសើរក្រុមការងារទាំងអស់របស់មន្ទីររៀបចំដែនដីខេត្តកំពង់ធំបានចុះវាស់វែងដីធ្លីបានច្រើនឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
(កំពង់ធំ) ៖ ឯកឧត្តម ខៀវ បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំបានចុះវាស់វែងដីធ្លីបានច្រើនឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម ខៀវ បូរិន្ទ ថ្លែងបែបនេះក្នុងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។
នៅក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរ លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំ. ចៅសង្កាត់។
ឯកឧត្តម ខៀវ បូរិន បានកោតសរសើរផងដែរដល់ក្រុមការងារ ដែលបានប្រឹងប្រែងអស់កំលាំងកាយ កំលាំងចិត្ត អនុវត្តការងារកន្លងមកនេះ ដើម្បី សម្រេចបាននូវគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគូរបនីយកម្មសំណង់និងសុរិយោដីខេត្ត។
ឯកឧត្តម បានជំរុញមន្ត្រីយកចិត្តទុកដាក់តាមដានរាល់ការណែនាំរបស់ក្រសួង និងរដ្ឋបាលខេត្តក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានចប់តាមផែនការ ចូលរួមការងារដោះស្រាយវិវាទដីធ្លី តាមយន្តការគណៈកម្មាធិការសុរិយោដី ឲ្យបានល្អប្រសើរ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំបានវាយតំលៃខ្ពស់ចំពោះមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គឺមានការរីកចម្រើនគួរជាទីមោទនៈ ក្នុងនោះទាំងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយរដ្ឋបាលខេត្ត, ការផ្តល់សេវាតាមប្រព័ន្ធអនឡាញ, ការងារចុះបញ្ជីដីធ្លី, ការងារៀបចំដែនដី និងនគរូបនីយកម្ម, ការងារសំណង់, និងការងារលំនៅឋានជាដើម។
បើយោងតាមរបាយការណ៍របស់លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ បានអោយដឹងថា៖ ១.ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តន៍លើ០៧ ស្រុក ក្នុងនោះ៖
-វាស់វែងបានចំនួន ២៦០ ០៣១ក្បាលដី
-ប្រមូលទិន្នន័យបានចំនួន ១០៣ ៣៩៩ ក្បាលដី
-បញ្ចូលទិន្នន័យបានចំនួន ២៥ ៣៩៤ក្បាលដី
-គូសបានចំនួន ១១៣ ៦៣០ក្បាលដី
-ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ៣៧៩ ភូមិ
-ចេញបណ្ណបានចំនួន ៣៥ភូមិ ស្មើនឹង ៣៤៩៩៤ ប័ណ្ណ
២.ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ដីក្នុងតំបន់២)
-វាស់វែងបានចំនួន ២៥ ២៨០ក្បាលដី ស្មើនិង ៧០ភូមិ
-បិទផ្សាយបានចំនួន ១២ ៦២៦ក្បាលដី ស្មើនិង ៤៦ភូមិ
៣-ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងចុះបញ្ជីបន្ត
-ចុះបញ្ជីផ្ទេរសិទ្ធិចំនួន ៣ ១៥៧ ប័ណ្ណ
-ចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែកចំនួន ១ ០៩៧ ប័ណ្ណ
-ចុះបញ្ជីដាច់ដោយដុំចំនួន ២៤ ប័ណ្ណ
៤-ការចុះបញ្ជីដីរដ្ឋចុះបញ្ជីដីសម្បទានសេដ្ឋកិច្ចបានចុះបញ្ជីដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនបានចំនួន ០២ ក្រុមហ៊ុន ស្មើនិង ៣១ ប័ណ្ណ លើផ្ទៃដី ទំហំ ៧១៤២.៥៣ ហិកតា។ អត្ថបទដោយ សូរហ៊ាន សំអាង.ពិនិត្យដោយអ៊ុមញឹប។














![]()
