Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រកាសផ្ដល់ពាក្យ ដល់បេក្ខជន បេក្ខនារី  ដែលចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រកាសផ្ដល់ពាក្យ ដល់បេក្ខជន បេក្ខនារី  ដែលចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រធានអនុគណ:កម្មការ និងជាស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារផ្តល់ពាក្យ ដល់បេក្ខជន បេក្ខនារី  ដែលចូលរួមប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រធានអនុគណ:កម្មការ មានប្រសាសន៍ សំណេះសំណាលជាមួយបេក្ខជន-បេក្ខនារី ដែលចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ត្រូវមានរបៀបរៀបរយ រក្សាសណ្តាប់ធ្នាប់ល្អ ព្រមទាំងយកចិត្តទុកដាក់ស្ដាប់ការណែនាំ របស់ក្រុមការងារប្រឡងជ្រើសរើស ។

លោកប្រធានអនុគណ:កម្មការ បានគូសបញ្ជាក់ពីលក្ខខណ្ឌ នៃការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដល់ប្អូនៗ រួមមានៈ

ទី១-បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ ។

ទី២-មានទីលំនៅអចិន្ត្រៃយ៍ ក្នុងភូមិសាស្ត្រឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលជាប់ព្រំប្រទល់ ។

ទី៣-ត្រូវមានជីវប្រវត្តិច្បាស់លាស់ មានអប្បកិរិយាមារយាទល្អ ពុំធ្លាប់មានពិរុទ្ធភាពកន្លង ។

ទី៤-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ( ឆ្លងកាត់ការត្រួតពិនិត្យភ្នែក ត្រចៀក ច្រមុះ មាត់ បេះដូង ថ្លើម សួត ជំងឺរបេង អេដស៍ គ្រុនឈាម និងតេស្តស្វែងរកសារធាតុញៀន) ។

ទី៥- មិនមានស្លាកស្នាមរបួស ឬស្លាកស្នាមសាក់។

ទី៦-បុរសមានកម្ពស់ ១,៧០ ម៉ែត្រឡើង នារីមានកម្ពស់ ១,៦៥ ម៉ែត្រឡើង និងទម្ងន់សមាមាត្រនឹងកម្ពស់ ។

ទី៧-មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើនិងមានអាយុពី ១៨ ឆ្នាំ ដល់២៥ ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ។

ទី៨-មានសញ្ញាបត្របរិញ្ញាបត្រ ឬបរិញ្ញាបត្ររងដែលមានតម្លៃស្មើ និងមានអាយុយ៉ាងច្រើនត្រឹម ៣០ឆ្នាំ គិតត្រឹមថ្ងៃប្រឡង ។

ជាកិច្ចចុងក្រោយ លោកស្នងការ  ប្រកាសបើកការផ្ដល់ពាក្យ ចាប់ផ្តើមពីព្រឹកថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ និងទទួលពាក្យថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV