លោកឧត្តមសេនីយ៍ទោ ហេង សុផល ជួប សំណេះសំណាលនិងប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការ
(កំពង់ធំ)÷សៀលថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ កម្ពុជា ជួបសំណេះសំណាលប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនគ្រួសារសមាជិក ដើម្បីយកប្រើប្រាស់ តាមតម្រូវការចាំបាច់ ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងចូលរួមរំលែកទុក្ខ ចំពោះមរណភាព ស្វាមី ភរិយា មនុស្សជាទីស្រឡាញ់ ដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ ក្នុងក្រុមគ្រួសារបងប្អូន ។
ទន្ទឹមលើប្រសាសន៍ សំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ
របស់ស្វាមីបងប្អូន នាពេលកន្លងមក ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត បើកថវិកាសមាគម ជូនបងប្អូនសរុប
ថវិកា២៦,០០០,០០០រៀល (ម្លៃប្រាំមួយលានរៀលគត់) ។
បន្ថែមនឹងថវិកាខាងលើនេះ លោកស្នងការ បានលើកទឹកចិត្ត ដល់សមាជិក សូមបន្តបង្ករបង្កើនផល ដាំដំណាំបន្លែ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយការចំណាយក្នុងជីវភាព តាមក្រុមគ្រួសារនីមួយៗ ឲ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ដែរថា គ្រួសារ ដែលទទួលបានថវិកា រួមមាន÷
ទី១-លោកអនុសេនីយ៍ឯក យឹម សាវុធ (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ថវិកា ៦,០០០,០០០រៀល) ។
ទី២-លោកអនុសេនីយ៍ឯក ហ៊ាង ថូន (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក
ថវិកា ៦,០០០,០០០រៀល) ។
ទី៣-លោកអនុសេនីយ៍ឯក ឃ្លោក វិន (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទ
សំបូរ ថវិកា ៦,០០០,០០០រៀល)។
ទី៤-លោកអនុសេនីយ៍ត្រី អ៊ូ ឡូញ (ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ថវិកា ៦,០០០,០០០រៀល)។
ទី៥-លោកស្រី ឡុង គឹមហ៊ន ត្រូវជាភរិយារបស់លោកព្រិន្ទបាលឯករស់ សុផល(ជាមន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក ថវិកា ២,០០០,០០០រៀល) ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។