Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ផ្តួចផ្ដើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែនៅវត្តពាមមេត្រី ស្រុកកំពង់ស្វាយដើម្បីប្រមូលបច្ច័យមកកសាងព្រះវិហារ និងកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្ត

ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ផ្តួចផ្ដើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែនៅវត្តពាមមេត្រី ស្រុកកំពង់ស្វាយដើម្បីប្រមូលបច្ច័យមកកសាងព្រះវិហារ និងកសាងសមិទ្ធផលផ្សេងៗនៅក្នុងវត្ត

(កំពង់ធំ)÷ ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី លោកអាចារ្យ ពុទ្ឋបរិស័ទ្ឋិចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គី ដង្ហែប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមានៅវត្តពាមមេត្រីមានចំនួន៤២អង្គកឋិនទាន ក្នុងខេត្តកំពង់ធំមាន៤០អង្គកឋិនទាន អញ្ជើញមកពីរាជធានីភ្នំពេញ១អង្គកឋិនទាន និងខេត្តសៀមរាប១អង្គកឋិនទាន  បានដង្ហែចូលវត្តពាមមេត្រី ស្ថិតនៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

អង្គកឋិនទាននេះ ប្រារព្ធឡើងនៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងនោះផងដែរលោកឪស៊ុច ក៏បានមកសំដែងធម៌ទេសនា ជូនលោកយាយលោកតា និងពុទ្ធបរិស័ទចំណុះជើងវត្ត។ លុះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដង្ហែអង្គកឋិនទាន ជុំវិញព្រះវិហារ៣ជុំ ដោយមានត្រៃចីវរ ស្បង់ ចីវរ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យមួយចំនួន ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមានៅវត្តពាមមេត្រីជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

នៅក្នុងឱកាសនេះព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ មានសង្ឃដីកាថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន ។

ព្រះចៅអធិការវត្តពាមមេត្រី បានមានសង្ឃដីកាបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពឱ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន និងចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យឱ្យបានជាប់ជានិច្ច។ ព្រះអង្គក៏បានអំពាវនាវដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ សូមមេត្តាជួយឧបត្ថម្ភជាថវិកាក្តី ជាសម្ភារៈក្តី ដើម្បីយកមកកសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តនេះឱ្យបានរីកចម្រើនបន្តទៅមុខទៀត។

សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង។ ដើម្បីផ្តល់កម្លាំងកាយ ចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ។ ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ។ ដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន។ ឆ្នាំនេះ កឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV