រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកប្រាសាទបល្ល័ង្ក
រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានចូលរួមផងដែរ។
សូមបញ្ជាក់ថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ០៤ រួមមាន៖
១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព
២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ
៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ
៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម
៥-បញ្ហាផ្សេងៗ ។ អត្ថបទ រីទ្ធី-ពិនិត្យដោយអ៊ុមញឹប។