Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច ជូនកងរាជអាវុធហត្ថប្រចាំខែតុលា ទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច ជូនកងរាជអាវុធហត្ថប្រចាំខែតុលា ទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៥ 

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតី  ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី/ភារកិច្ច ជូនកងរាជអាវុធហត្ថប្រចាំតុលា ទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំកងរាជអាវុធហត្ថខេត្តកំពង់ធំ។ 

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង និងជានាយសេនាធិការ លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ទាំង៩ និងមេបញ្ជាការ កងអនុសេនាធំចល័តផងដែរ។
  
ក្នុងនោះលោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការ មានប្រសាសន៍ណៃនាំដល់មន្ត្រីក្រោមឱវាតទាំងអស់ត្រូវយកចិត្តទុកខ្ពស់ទៅលើសភាពការណ៍ថ្មីៗរបស់ប្រទេសកម្ពុជាយើង  ជាពិសេសបញ្ហាសន្តិសុខ ភូមិ/ឃុំមានសុវត្តិភាពគឺ ត្រូវបន្តយកចិត្តទុក្ខដាក់ទៅលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរបន្តចាកចេញពីប្រទេលថៃ វិលត្រឡប់មកស្រុកកំណើតវិញ។ ត្រូវយកចិត្តទុក្ខដាក់អំពីសុខសុវត្តិភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្មជាដើម និងបន្តចុះល្បាត សហការជាមួយអាជ្ញាធរនៅតាមភូមិ/ឃុំ/ស្រុក ដើម្បីការពារ និងបង្ក្រាបបទល្មើសឱ្យបានរហ័សនិងទាន់ពេលវេលា។

ជាចុងក្រោយលោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានលើកឡើងអំពីទឹកជំនន់ ជន់ដោយទឹកភ្លៀងច្រើន ហេតុនេះត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ ត្រូវរាយការណ៍មកថ្នាក់លើឱ្យបានរហ័ស ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋទាន់វេលា។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV