Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្ត

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត តំណាងប្រជាពលរដ្ឋខេត្តកំពង់ធំ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ត្រូវជាស្វាមីរបស់លោកជំទាវ អ៉ឹង ហ្គិចលៀង ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម នួន ផារ័ត្ន និងឯកឧត្តម ដៀប ពីរី ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត នេះជាការបាត់បង់នូវ ស្វាមី ឪពុក និងជាជីតា ប្រកបដោយព្រហ្មវិហាធម៌ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម ប៉ែន សុខឿន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនផងដែរថា សពរបស់ឯកឧត្ដម ប៉ែន សុខឿន ត្រូវតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (នៅទល់មុខមន្ទីរពេទ្យខេត្តកំពង់ធំ)។ អត្ថបទរូបភាពរដ្ឋបាលខេត្ត

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV